|
ទិដ្ឋភាពនៃជំនួបចរចារនេះ (រូបថត៖TTXVN) |
(VOVworld) - តាមសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការ
បរទេសវៀតណាមលោក Pham Binh Minh រដ្ឋមន្រ្តីការបរទេសនូវែលហ្សេឡង់លោក
Murray McCully បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៤
ដល់ថ្ងៃទី២៥ មេសា។នារសៀលថ្ងៃទី២៤ មេសា នៅរដ្ឋធានីហាណូយ រដ្ឋមន្រ្តីការបរ
ទេសទាំងពីររូបបានដំណើរការចរចារ។
ភាគីទាំងពីរបានអះអាងជាថ្មីម្ដងទៀតនូវសារសំខាន់នៃទំនាក់ទំនងវៀត
ណាម-នូវែលហ្សេឡង់ ហើយសំដែងគោលបំណងបន្តអភិវឌ្ឍន៍ឡើងកំពស់ថ្មី ធ្វើឲ្យ
ស៊ីជំរៅថែមទៀតទំនាក់ទំនងដៃគូលើគ្រប់វិស័យ ឆ្ពោះទៅដៃគូយុទ្ធសាស្ត្រ។ភាគីទាំង
ពីរអះអាងនូវការប្ដេជ្ញាចិត្តបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងកំរិត១ពាន់៧រយ
លានដុល្លាអាមេរិកនាឆ្នាំ២០២០។
រដ្ឋមន្ត្រីទាំងពីររូបបានអះអាងលើការបន្តបង្កើនថែមទៀតកិច្ចសហប្រតិបត្តិ
ការប្រកបដោយប្រសិទ្ធភាពនៅវេទិកានានាក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិកក៏ដូចជានៅ
អ.ស.បផងដែរ។ភាគីទាំងពីរក៏បានអះអាងនូវសារសំខាន់នៃការដោះស្រាយជំលោះ
អន្តរជាតិ ក្នុងនោះមានជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី ឲ្យបានសមស្រប់
ជាមួយនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រឆ្នាំ
១៩៨២ អនុវត្តយ៉ាងពេញលេញនូវសេចក្ដីថ្លែងការណ៍ស្ដីអំពីការប្រតិបត្តិរបស់ភាគី
នានានៅសមុទ្រខាងកើត (DOC) ហើយឆ្ពោះទៅសំរេចក្រមប្រតិបត្តិនៅសមុទ្រ
ខាងកើត (COC) យ៉ាងឆាប់ៗ៕