នាំទំនាក់ទំនងវៀតណាម-ឡាវអភិវឌ្ឍន៍ឡើងកំរិតថ្មី

នាំទំនាក់ទំនងវៀតណាម-ឡាវអភិវឌ្ឍន៍ឡើងកំរិតថ្មី - ảnh 1
អនុប្រធានរដ្ឋឡាវ លោក Bounnhang Vorachith ជួបសម្ដែងការគួរសម នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dung

          (VOV)_នារសៀលថ្ងៃទី៧ កក្កដា នៅទីក្រុងហាណូយ លោក Le Hong Anh សមាជិការិយាល័យនយោបាយ ​អចិន្ត្រៃយ៍គណលេខាមជ្ឈឹម បានអញ្ជើញ​ជួប
សន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ឡាវ ដឹកនាំដោយអនុប្រធានរដ្ឋឡាវ  លោក
 Bounnhang Vorachith ដែលកំពុង​បំពេញទស្សនកិច្ចនៅវៀតណាម។  ​លោក​អនុ
ប្រធាន​រដ្ឋ    Bounnhang Vorachith បានអះអាងថា៖ ឡាវនឹងធ្វើអស់ពី​កម្លាំងកាយ
ចិត្តរបស់ខ្លួន រួមជាមួយវៀតណាម ពង្រឹងនិ​ងពង្រីកទំនាក់ទំនងជា​ពិសេស​ឡាវ-វៀតណាម កាន់តែអភិវឌ្ឍន៍ឡើងកំរិតថ្មី អនុវត្តដោយប្រសិទ្ធិភាព​រាល់​កិច្ចព្រម
ព្រៀងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ។រីឯ លោក Le Hong Anh បាន​អះអាងថា៖ ទំ
នាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ បានក្លាយទៅជាទ្រព្យសម្បត្តិរួម ដែល
មិនអាចកាត់ថ្លៃបានរបស់ប្រជាជននៃប្រទេសទាំងពីរ។ វៀត​ណាមនឹងធ្វើអស់ពី
កម្លាំងកាយចិត្តរបស់ខ្លួន ជាមួយឡាវ ពង្រឹងនិងពង្រីកចំណងនេះបន្តទៅទៀត។

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាម អនុប្រធានរដ្ឋឡាវ  លោក ​Boun
nhang Vorachith ក៏មានជំនួបធ្វើការជាមួយលោក To Huy Rua ប្រធានគណៈកម្មា
ធិការចាត់តាំងមជ្ឈឹម អំពីការកសាងបក្ស និងជួបសម្ដែងការគួរសម  នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dung ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ