នាំទំនាក់ទំនងវៀតណាម-ឡាវអោយកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីវៀតណាមបានសង្កត់ធ្ងន់ថា ដោយឈរលើមូលដ្ឋាន នៃកិច្ចព្រមព្រៀងជាន់ខ្ពស់នានា ប្រទេសទាំងពីរកំពុងដំណើរការគម្រោងសហ ប្រតិបតិ្តការគ្រប់ជ្រុងជ្រោយលើវិស័យជាច្រើន ព្រមទាំងស្នើអោយលោកឯកអគ្គ រដ្ឋទូតសហការជាមួយស្ថាប័នសមត្ថកិច្ចវៀតណាម លើកកំពស់គុណភាពនៃកម្ម វិធីសហប្រតិបតិ្តការទាំងនេះ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបឯកអគ្គរដ្ឋទូតឡាវលោក Sengphet Houngboungnuang (រូបថត៖ baochinhphu.vn) |
នារសៀលថ្ងៃទី១១ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ ក្នុងជំនួបជាមួយឯកអគ្គ រដ្ឋទូតឡាវលោក Sengphet Houngboungnuang ដែលទើបតែមកបំពេញបេសក កម្មការទូតនៅវៀតណាមនោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសម្ដែងនូវគោលបំណងថា លោកឯកអគ្គរដ្ឋទូតនឹងបន្តរួមចំណែក ពូនជ្រុំជាច្រើនថែមទៀតដើម្បីអោយទំនាក់ទំនងវៀតណាម-ឡាវកាន់តែប្រកប ដោយផ្លែផ្កាពីមួយថ្ងៃទៅមួយថ្ងៃ។
លោកនាយករដ្ឋមន្រ្តីវៀតណាមបានសង្កត់ធ្ងន់ថា ដោយឈរលើមូលដ្ឋាន នៃកិច្ចព្រមព្រៀងជាន់ខ្ពស់នានា ប្រទេសទាំងពីរកំពុងដំណើរការគម្រោងសហ ប្រតិបតិ្តការគ្រប់ជ្រុងជ្រោយលើវិស័យជាច្រើន ព្រមទាំងស្នើអោយលោកឯកអគ្គ រដ្ឋទូតសហការជាមួយស្ថាប័នសមត្ថកិច្ចវៀតណាម លើកកំពស់គុណភាពនៃកម្ម វិធីសហប្រតិបតិ្តការទាំងនេះ។ លោកនាយករដ្ឋមន្រ្តីជឿជាក់ថា ភាគីទាំងពីរនឹង លើកកំពស់ប្រសិទ្ធភាពសហប្រតិបតិ្តការនៅវេទិកាអន្តរជាតិ វេទិកាតំបន់និងអនុ តំបន់នានា ក៏ដូចជាសហការយ៉ាងសកម្មអំពីទស្សនៈនិងគោលជំហរក្នុងបណ្ដាបញ្ហារួមនៃតំបន់ផងដែរ។
ចំណែកឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Sengphet Houngboungnuang បាន អះអាងថា នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជំរុញកិច្ចសហប្រតិបតិ្ត ការគ្រប់ជ្រុងជ្រោយរវាងឡាវនិងវៀតណាមអោយកាន់តែស៊ីជំរៅពីមួយថ្ងៃទៅ មួយថ្ងៃ។ លោកក៏បានសម្ដែងនូវជំនឿជាក់ថា វៀតណាមនឹងទទួលយ៉ាងល្អប្រពៃ នូវភារកិច្ចជាប្រធានអាស៊ានឆ្នាំ២០២០ និងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១ផងដែរ៕