នាំទំនាក់ទំនងវៀតណាម-អាល្លឺម៉ង់ទៅកាន់ដំណាក់កាលថ្មីនៃការអភិវឌ្ឍសក្តិសមនឹងសក្តានុពលរបស់ភាគីទាំងពីរ

(VOVWORLD) - នារសៀលថ្ងៃទី ១៣ វិច្ឆិកា នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបជាមួយអធិការបតីអាល្លឺម៉ង់ Olaf Scholz ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ដំណើរទស្សនៈកិច្ចនេះគឺជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នាំទំនាក់ទំនងវៀតណាម-អាល្លឺម៉ង់ទៅកាន់ដំណាក់កាលថ្មីនៃការអភិវឌ្ឍសក្តិសមនឹងសក្តានុពលរបស់ភាគីទាំងពីរ - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz (រូបថត៖ VOV)

ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអាល្លឺម៉ង់ និងស្នើឲ្យភាគីទាំងពីររក្សានិងជំរុញសមិទ្ធិផលដែលសម្រេចបាននាពេលកន្លងមក បន្តជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើសកលលោក។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ Olaf Scholz អំពីទិសដៅ និងវិធានការសំខាន់ៗមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជំរុញទំនាក់ទំនងទ្វេភាគីឱ្យអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ព្រមទាំងជំរុញទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរឱ្យឈានឡើងដំណាក់កាលថ្មីនៃការអភិវឌ្ឍ ស្របតាមបំណងប្រាថ្នា និងសក្តានុពលរបស់ភាគីទាំងពីរ។

នាំទំនាក់ទំនងវៀតណាម-អាល្លឺម៉ង់ទៅកាន់ដំណាក់កាលថ្មីនៃការអភិវឌ្ឍសក្តិសមនឹងសក្តានុពលរបស់ភាគីទាំងពីរ - ảnh 2ទិដ្ឋភាពនៃពិធី (រូបថត៖ VOV)

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីលោក Olaf Scholz បានអះអាងថា អាល្លឺម៉ង់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាល្លឺម៉ង់-វៀតណាម ក៏ដូចជាតួនាទី និងឋានៈអន្តរជាតិរបស់វៀតណាម។ លោកនាយករដ្ឋមន្ត្រី Olaf Scholz បានគូសបញ្ជាក់ពីផែនការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រ ដោយយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងវិស័យប្រពៃណី ក៏ដូចជាក្នុងវិស័យថ្មីដូចជា៖ ការផ្លាស់ប្តូរ ថាមពល ការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក រួមទាំងការជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនៅវេទិកាអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ