នាំទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីវៀតណាម - កេនយ៉ាឲ្យកាន់តែស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាព
(VOVWORLD) -នាថ្ងៃទី ៣ ខែធ្នូ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋកេនយ៉ាលោកស្រី Monica Juma។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋកេនយ៉ាលោកស្រី Monica Juma (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នៅក្នុងជំនួបនេះ ភាគីទាំងពីរឯកភាពគ្នាលើវិធានការជាក់ស្ដែង សំដៅនាំទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាព; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់។ លោក Pham Binh Minh មានគោលបំណងថាកេនយ៉ានឹងបង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញវៀតណាម ដែលមានប្រៀបខ្លាំង ហើយកេនយ៉ាមានតម្រូវការដូចជា៖ សម្លៀកបំពាក់ អង្ករ clinker ទូរស័ព្ទចល័ត និងគ្រឿងបន្លាស់។
ភាគីទាំងពីរបានព្រមព្រៀងគ្នាធ្វើការចរចា និងចុះហត្ថលេខាលើឯកសារ ដើម្បីបង្កើតក្របខ័ណ្ឌគតិយុត្តិសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងឆាប់ៗ សំដៅឈានដល់ការបង្កើតយន្តការពិគ្រោះយោបលនយោបាយរវាងក្រសួងការបរទេសទាំងពីរ សំដៅបង្កើនកិច្ចសហប្រតិបត្តិការទ្វភាគី។
ស្ដីពីបញ្ហានៅសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃសន្តិភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងច្បាប់អន្តរជាតិផងដែរ៕