នាំទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពប្រពៃណីរវាងបក្សកុម្មុយនិស្តទាំងពីរ និងប្រទេសទាំងពីរវៀតណាម-ចិនឡើងកំពស់ថ្មី
(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែកញ្ញា នៅទីស្នាក់ការគណៈកម្មា
ធិការមជ្ឈិមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត
វៀតណាម លោក Nguyen Phu Trong បាន ទទួលជួបសមាជិកមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេស មជ្ឈិមបក្សកុម្មុយនិស្តចិន លោក Liu Jianchao ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ច ការងារនៅវៀតណាម។
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong (ស្ដាំ) ទទួលជួបប្រធានគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេស មជ្ឈិមបក្សកុម្មុយនិស្តចិន លោក Liu Jianchao។ (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យ គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមទាំងពីរបន្តសម្របសម្រួលគ្នាយ៉ាង ជិតស្និទ្ធ ពង្រីកប្រសិទ្ធភាពនៃយន្តការជំនួបជាប្រចាំរវាងប្រធានគណៈកម្មាធិការកិច្ច ការបរទេសមជ្ឈិមទាំងពីរជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសេនាធិការនៃបក្ស ទាំងពីរ លើកកម្ពស់តួនាទីតម្រង់ទិសយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងបក្សទាំងពីរ ចំពោះទំនាក់ទំនងទូទៅរវាងប្រទេសទាំងពីរ នាំទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពប្រពៃណីរវាងបក្សទាំងពីរនិងប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មី។
រីឯខ្លួនវិញ លោក Liu Jianchao បានអះអាងថា គណៈកម្មាធិការទំនាក់ទំនងកិច្ចការបរ ទេសមជ្ឈិមបក្សកុម្មុយនិស្តចិននឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងស្ថាប័នការទូតនានារបស់ វៀតណាម ដើម្បីជ្រួតជ្រាប អនុវត្តន៍ឲ្យបានល្អនូវ ការយល់ដឹងរួម និងកិច្ចព្រមព្រៀង សំខាន់ៗរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ; លើកកំពស់តួនាទីសេនាធិការយុទ្ធសាស្ត្រ នៃយន្តការជំនួបជាប្រចាំរវាងប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមទាំងពីរ ដើម្បីស្នើដោយទាន់ពេលវេលាជូនគណៈកម្មាធិការមជ្ឈិមនៃបក្សទាំងពីរអំពីទិសដៅ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងស្ថានភាពថ្មី។
មុននោះ នាព្រឹកថ្ងៃដដែល ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបក្ស កុម្មុយនិស្ត
វៀតណាម លោក Le Hoai Trung បានជួបពិភាក្សាការងារជាមួយប្រធាន គណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសមជ្ឈិមបក្សកុម្មុយនិស្តចិន លោក Liu Jianchao៕