នាំទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឡាវកាន់តែស៊ីជម្រៅឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៃប្រទេសទាំងពីរ

(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើក ទី៤២ នាទិវាបុណ្យជាតិសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ថ្ងៃទី២ធ្នូ និងរំលឹកខួបលើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ឡាវ ថ្ងៃទី៥កញ្ញានោះ នាយប់ថ្ងៃទី២៩វិច្ឆិកា នៅរដ្ឋធានីហាណូយ ស្ថានទូតឡាវប្រចាំនៅវៀតណាមបានរៀបចំពិធីជប់លៀងអំណរសាទរផងដែរ។
នាំទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឡាវកាន់តែស៊ីជម្រៅឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៃប្រទេសទាំងពីរ - ảnh 1 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ថ្លែងមតិក្នុងពិធី

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោក Thongsavanh Phomvihan បានថ្លែងអំណរគុណ ចំពោះការគាំទ្រនិងជួយឧបត្ថម្ភ របស់បក្ស រដ្ឋនិងប្រជាជនវៀតណាម ចំពោះបក្ស រដ្ឋនិងប្រជាជនឡាវ ក្នុងកិច្ចការ ដណ្តើមឯករាជ្យរបស់ប្រជាជនមុននេះ ក៏ដូចជាក្នុងបុព្វហេតុកសាងប្រទេសជាតិ នាបច្ចុប្បន្ន។

        តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រជាជនវៀតណាម ឧបនាយករដ្ឋមន្ត្រីនិង ជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជូនពរបុណ្យជាតិ ឡាវ ហើយជឿជាក់ថា នាពេលខាងមុខ ទំនាក់ទំនងរវាងវៀតណាមនិងឡាវ នឹង កាន់តែអភិវឌ្ឍន៍លើគ្រប់វិស័យ ឆ្លើយតបនឹងបំណងប្រាថ្នានិងផលប្រយោជន៍ជាក់ ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព ភាពសម្បូររុងរឿង ក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ