នាំទំនិញកសិផលវៀតណាមចូលរួមខ្សែសង្វាក់តម្លៃសកល
(VOVWORLD) - នៅទីនេះ បណ្ដាតំណាងបានចាត់ទុកថា សហគ្រាស វៀតណាមក្នុងវិស័យកសិកម្ម គួរតែម្ចាស់ការស្វែងយល់និងក្ដាប់ជាប់ នូវព័ត៌មានស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងទ្វេភាគីនិងពហុភាគីដែលវៀតណាមបាននិងកំពុងចុះហត្ថលេខាព្រមទាំងផ្លាស់ប្ដូរមនសិការអាជីវកម្ម ស្វែង រកទិសដៅសហប្រតិបតិ្តការជាមួយទីផ្សារជាដៃគូនានា ទាក់ទាញការវិនិយោគ ដោយផ្ទាល់យ៉ាងខ្លាំងក្លាចូលមកវៀតណាម សំដៅឆ្លៀតយកការផ្ទេរប្រគល់ បច្ចេកវិទ្យាពីសម្ព័ន្ធក្រុមហ៊ុនធំៗ។
ទិដ្ឋភាពនៅវេទិកានេះ (រូបថត៖ baoquocte.vn) |
នាព្រឹកថ្ងៃទី៨ ខែតុលា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅវេទិកាដោយ ប្រធានបទ “សហគ្រាសវៀតណាម៖ តភ្ជាប់គ្នាដើម្បីចូលរួមខ្សែសង្វាក់តម្លៃ កសិផលទូទាំងសកលលោក”។ នៅទីនេះ បណ្ដាតំណាងបានចាត់ទុកថា សហ គ្រាសវៀតណាមក្នុងវិស័យកសិកម្ម គួរតែម្ចាស់ការស្វែងយល់និងក្ដាប់ជាប់ នូវព័ត៌មានស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងទ្វេភាគីនិងពហុភាគីដែលវៀតណាមបាននិងកំពុងចុះហត្ថលេខាព្រមទាំងផ្លាស់ប្ដូរមនសិការអាជីវកម្ម ស្វែង រកទិសដៅសហប្រតិបតិ្តការជាមួយទីផ្សារជាដៃគូនានា ទាក់ទាញការវិនិយោគ ដោយផ្ទាល់យ៉ាងខ្លាំងក្លាចូលមកវៀតណាម សំដៅឆ្លៀតយកការផ្ទេរប្រគល់ បច្ចេកវិទ្យាពីសម្ព័ន្ធក្រុមហ៊ុនធំៗ។ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ វៀតណាមលោក Ha Cong Tuan បានចាត់ទុកថា៖
“យើងត្រូវអះអាងថា ក្នុងខឿនសេដ្ឋកិច្ចទីផ្សារ ការតភ្ជាប់រវាងសហគ្រាស សហករណ៍ កសិករនិងអ្នកវិទ្យាសាស្ត្រជាផ្លូវដែលមិនអាចជៀសវាងបាន ព្រម ទាំងជាដំណោះស្រាយនិងកម្លាំងចលករដើម្បីយើងអភិវឌ្ឍកសិកម្មទំនិញបើក ចំហយ៉ាងដូច្នេះ។ រដ្ឋប្ដេជ្ញាចិត្តបង្កើតយន្តការដើម្បីជំរុញខ្សែសង្វាក់នេះ ហើយ ខ្សែសង្វាក់នេះមានការអភិវឌ្ឍទើបយើងរក្សាបាននូវពាណិជ្ជសញ្ញាជាតិធានា ខ្សែសង្វាក់ផលិតកម្មអោយបានល្អ លើកកំពស់សមត្ថភាពប្រកួតប្រជែងនៃសហ គ្រាសនីមួយៗនិងប្រទេសជាតិទាំងមូលសំដៅឆ្ពោះទៅរកតម្លៃកសិផលខ្ពស់ បំផុត”៕