នាំនិទាឃៈរដូវកក់ក្តៅនិងបុណ្យតេតជួបជុំគ្រួសារទៅដល់ជនមានស្ថានភាពលំបាក

(VOVworld)-ក្នុងឱកាសត្រៀមរៀបចំបុណ្យតេតប្រពៃណីវៀតណាម តំបន់ជា ច្រើនលើទូទាំងប្រទេសកំពុងរៀបចំសកម្មភាពជាក់ស្តែងនិងពោរពេញអត្ថន័យ សម្រាប់មុខសញ្ញាមានស្ថានភាពលំបាកលើភូមិភាគរបស់ខ្លួន។

        ខេត្ត Phu Tho បានកាត់ប្រាក់ពីថវិការខេត្តចំនួន២,៥ពាន់លានដុង ដើម្បី​រៀបចំសកម្មភាពថែទាំបុណ្យតេតសម្រាប់គ្រួសារគោលនយោបាយ ជនក្រីក្រ និងមុខសញ្ញាទទួលការគាំពារសង្គម។​តាមនោះមុខសញ្ញាចំនួន ៤.១០០ ជា
គ្រួសារមានស្ថាន ភាពលំបាក គ្រួសារគោលនយោបាយនិងជនមានគុណូបការៈ ត្រូវបានទទួលអំណោយក្នុងបុណ្យតេត។ រួមជាមួយគ្នានោះ ដោយអនុវត្តកម្មវិធី “និទាឃៈរដូវកក់ក្តៅ” អង្គភាពអាជីវកម្មសេដ្ឋកិច្ចនិងសមូហភាពក្នុងនិងក្រៅ
ខេត្ត Binh Dinh បានទៅសាកសួរសុខទុក្ខនិងជូនអំណោយតេតរាប់ពាន់ចំណែក សម្រាប់ជនក្រីក្រនៅភូមិភាគ។ សមាគមកាកបាតក្រហមទីក្រុង Da Nang ក៏
បាន ជូនអំណោយមានតម្លៃ៥០ម៉ឺនដុងក្នុងមួយកញ្ចប់សម្រាប់ជនក្រីក្រ ជន
ពិការនៅទីក្រុងផងដែរ។ លោក Nguyen Thuan អនុប្រធានសមាគមកាកបាត
ក្រហមទីក្រុង​Da Nang បាន ឲ្យដឹងថា៖

        “គ្រួសារនីមួយៗនៅទូទាំងទីក្រុងសុទ្ធតែទទួលបានអំណោយបុណ្យតេត
ដោយ ផ្ទាល់ពីសមាគមន៍កាកបាតក្រហម សំដៅនាំមកបរិយាកាសទទួលបុណ្យ
តេត ឲ្យជនរួមជាតិក្រីក្រនៅតំបន់ព្រៃភ្នំរបស់ស្រុក Hoa Vang និងឃុំឆ្នេរសមុទ្រ
មួយ​ចំនួនដែលជួបការលំបាក។ នេះជាសកម្មភាពមនុស្សធម៌ក្នុងបំណងលើក
ទឹកចិត្ត បងប្អូនមាមីងនឹងនរទទួលបុណ្យតេត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ