នាំនិទាឃរដូវពីដីគោកទៅកាន់ប្រជុំកោះ Truong Sa

(VOVWORLD) - នៅប្រជុំកោះ Truong Sa ខេត្ត Khanh Hoa រដូវផ្ការីកជារៀងរាល់ឆ្នាំមកដល់លឿនជាងធម្មតា។ 
នាំនិទាឃរដូវពីដីគោកទៅកាន់ប្រជុំកោះ Truong Sa - ảnh 1និទាឃរដូវពិតជាបានមកដល់កោះ Truong Sa ដែលជាទឹកដីដ៏ពិសិដ្ឋរបស់មាតុប្រទេស (រូបថត៖ baotainguyenmoitruong.vn)

នោះហើយជាពេលដែលកប៉ាល់នៃកងទ័ពជើងទឹកភូមិភាគទី ៤ ដឹកទំនិញ អំណរបុណ្យតេតនិងទឹកចិត្តរបស់អ្នកនៅដី គោកទាំងអស់នៃមាតុភូមិ សម្រាប់ទឹកដីដ៏ពិសិដ្ឋនៅកន្លែងពោរពេញទៅដោយរលកនិងខ្យល់បក់បោក។

រថភ្លើងដឹកទំនិញអំណរបុណ្យ តេតទៅកាន់ Truong Sa ឆ្នាំនេះ កាន់តែពិសេស និងមានអត្ថន័យជាងពេលណាៗទាំងអស់ នៅពេលប្រព្រឹត្តិទៅក្នុងបរិបទនៃស្ថានភាពជំងឺរាតត្បាតដ៏ស្មុគស្មាញ។ ការងាររៀបចំទំនិញនិងទទួលអំណោយតេតសម្រាប់ Truong Sa ត្រូវបានបញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិភាគទី៤ អនុវត្តយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាសុវត្ថិភាពដាច់ខាត។ មេបញ្ជាការរងកងទ័ពជើងទឹកភូមិភាគទី៤ លោកវរសេនីយ៍ឯក Nguyen Thien Quan បានឲ្យដឹងថា៖ “ទំនិញទាំងអស់ត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ពីប្រភពដែលត្រូវបានធានាបាន នូវអនាម័យ និងសុវត្ថិភាពចំណីអាហារ។ កម្លាំងដែលចូលរួមការដឹកជញ្ជូនទំនិញ យើងធ្វើតេស្ដកូវីដ និងដាក់កម្លាំងនេះនៅដាច់ដោយឡែកដើម្បីធានាសុវត្ថិភាព។ ទោះបីជាមានការលំបាកក៏ដោយ ក៏យើងយកចិត្តទុកដាក់យ៉ាងខ្លាំង និងធានាបាននូវអាយុជីវិត សម្ភារៈចាំបាច់សម្រាប់កងទ័ព និងប្រជាជន Truong Sa អំណរស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយ ពេញលេញ និងប្រកបដោយសុវត្ថិភាព”។

បច្ចុប្បន្ននេះ កប៉ាល់កងទ័ពជើងទឹកចំនួនបួនគ្រឿង ៥៦១, ៥៧១, KN ៤៩០ និង KN៤៩១ កំពុងធ្វើដំណើរដែលផ្ទុកទំនិញរាប់រយតោន អាហារ និងអំណោយបុណ្យតេត ទៅកាន់កោះនានានៅប្រជុំកោះ Truong Sa៕

ប្រតិកម្មទៅវិញ

ផ្សេងៗ