និន្នាការបង្កើនទំនាក់ទំនងរវាងកាណាដា និងវៀតណាមបានបើកឱកាសសហប្រតិបត្តិការធំធេង

(VOVWORLD) -វៀតណាមគឺជាប្រទេសជាប់ចំណាត់ថ្នាក់លេខ ១ នៅអាស៊ីអាគ្នេយ៍ និងលេខ ៥ នៅលើសកលលោកអំពីប្រភពផ្គត់ផ្គង់និស្សិតអន្តរជាតិរបស់កាណាដា ដែលមាននិស្សិតសរុបប្រមាណ ១ ហ្មឺន ៤ ពាន់នាក់ក្នុងឆ្នាំ ២០១៧។
និន្នាការបង្កើនទំនាក់ទំនងរវាងកាណាដា និងវៀតណាមបានបើកឱកាសសហប្រតិបត្តិការធំធេង - ảnh 1 និន្នាការបង្កើនទំនាក់ទំនងរវាងកាណាដា និងវៀតណាម

យោងតាមគេហទំព័រនៃមូលនិធិអាស៊ី - ប៉ាស៊ីហ្វិក ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវមានកិត្យានុភាពនៅកាណាដា នាពេលថ្មីៗនេះបានចុះផ្សាយអត្ថបទសរសេររបស់អ្នកនិពន្ធ Elizabeth McIninch ដែលបានកោតសរលើររាល់សមិទ្ធផលសេដ្ឋកិច្ចលេចធ្លោរបស់វៀតណាមក្នុងរយៈពេលកន្លងទៅ ហើយអះអាងថា៖ និន្នការបង្កើនទំនាក់ទំនងរវាងវៀតណាមជាមួយកាណាដាបានបើកឱកាសសហប្រតិបត្តិការលើគ្រប់វិស័យដ៏ធំធេងសម្រាប់ប្រទេសទាំងពីរ។ យោងតាមអត្ថបទនេះបានឲ្យដឹងថា៖ ដោយដើរតួនាទីជាប្រធាននៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខនៅលើពិភពលោក (G7) ឆ្នាំ ២០១៨ ហើយ ជាប្រទេសម្ចាស់ផ្ទះទទួលរៀបចំសន្និសីទកំពូល G7 ចាប់ពីថ្ងៃទី ៨ ដល់ ធថ្ងៃទី ៩ មិថុនាខាងមុខនេះ កាណាដាបានអញ្ជើញវៀតណាមចូលរួមព្រឹត្តិការណ៍នេះ ក្នុងនាមជាប្រទេសឯករាជ្យមួយ។ នេះគឺជាការបញ្ជាក់នូវតួនាទី និងឋានៈកាន់តែខ្ពស់របស់វៀតណាមនៅលើឆាកអន្តរជាតិ ជាសក្ខីភាពចំពោះការគោរពរបស់កាណាដា ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម។ អត្ថបទសរសេរនេះបានសង្តត់ធ្ងន់ថា៖ វៀតណាមគឺជាប្រទេសជាប់ចំណាត់ថ្នាក់លេខ ១ នៅអាស៊ីអាគ្នេយ៍ និងលេខ ៥ នៅលើសកលលោកអំពីប្រភពផ្គត់ផ្គង់និស្សិតអន្តរជាតិរបស់កាណាដា ដែលមាននិស្សិតសរុបប្រមាណ ១ ហ្មឺន ៤ ពាន់នាក់ក្នុងឆ្នាំ ២០១៧។

ជាទីបញ្ចប់ អត្ថបទសរសេនេះបានវាយតម្លៃថា៖ អនាគតនៃទំនាក់ទំនងទ្វេភាគីរវាងកាណាដា ជាមួយវៀតណាមនឹងអាស្រ័យទៅលើកចិ្ចខិតខំប្រឹងប្រែងរបស់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ