នំប៉័ងរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងចំណោមម្ហូបអាហារតាមដងវិថីដ៏ឆ្ងាញ់ពិសារបំផុតនៅលើពិភពលោក
(VOVWORLD) - យោងតាម TasteAtlas នំប៉័ងវៀតណាមដើមគឺមានតែសាច់ និងគ្រឿងទេសមួយចំនួនប៉ុណ្ណោះ មិនមានបន្លែឡើយ។
នំប៉័ងមានគ្រឿងផ្សំ និងរបៀបកែច្នៃផ្សេងៗគ្នា។ រូបថត៖ VNP |
គេហទំព័រ TasteAtlas ទើបបានប្រកាសបញ្ជីម្ហូបអាហារតាមដងវិថីដ៏ឆ្ងាញ់ពិសារបំផុតទាំង ៥០ នៅលើពិភពលោក។ នំប៉័ងរបស់វៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងបញ្ជីនេះ។ យោងតាម TasteAtlas នំប៉័ងវៀតណាមដើមគឺមានតែសាច់ និងគ្រឿងទេសមួយចំនួនប៉ុណ្ណោះ មិនមានបន្លែឡើយ។ ទោះជាយ៉ាងណាក៏ដោយ នាបច្ចុប្បន្ន ជាមួយនឹងការកែច្នៃដ៏សម្បូរបែប នំបុ័ងវៀតណាមក៏ត្រូវបានដាក់ជាមួយសាច់ត្រជាក់ ប៊ឺបារាំង ទឹក mayonnaise ស្រស់ ប៉ាតេថ្លើម ត្រសក់ ជី ខ្ទឹមស។ នំប៉័ងមានសំបកស្តើង និងស្នូលទន់ ។ អាស្រ័យលើតំបន់នីមួយៗ នំប៉័ងវៀតណាមមានគ្រឿងផ្សំ និងរបៀបកែច្នៃផ្សេងៗគ្នា។
សូមបញ្ជាក់ដែរថា រាល់រូបមន្តកែច្នៃម្ហូបអាហារដែលបានបង្ហោះនៅលើគេហទំព័រនេះត្រូវបានអ្នកជំនាញ និងអ្នកកាសែតវាយតម្លៃខ្ពស់ផងដែរ៕