នេប៉ាល់បញ្ចប់សកម្មភាពស្វែងរកជនរងគ្រោះដោយការរញ្ជួយដី

នេប៉ាល់បញ្ចប់សកម្មភាពស្វែងរកជនរងគ្រោះដោយការរញ្ជួយដី - ảnh 1
នេប៉ាល់បញ្ចប់សកម្មភាពស្វែងរកជនរងគ្រោះដោយការរញ្ជួយដី (Image: VNA)


(VOVworld) – នេប៉ាលស្នើរឲ្យបណ្ដាប្រទេសបញ្ចប់សកម្មភាពស្វែងរកនិងជួយ​សង្គ្រោះជនរងគ្រោះដោយការរញ្ជួយដីក្រោយរយៈពេល ៩ ថ្ងៃ ពីព្រោះ គ្មានសង្ឃឹម ស្វែងរកជននៅរស់មានជីវិតបានឡើយ។ នាថ្ងៃទី​៤ ឧសភា ថ្លែងមតិនៅកិច្ចប្រជុំ
ជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសចំនួន ២០ នៅរដ្ឋធានី Kathmandu  រដ្ឋមន្ត្រីការ
បរទេសនេប៉ាល់ លោក Bahadur Pandey បានឲ្យដឹងថា៖ រដ្ឋាភិបាលនៃប្រទេសនេះ
សម្រេចបញ្ចប់ការងារស្វែងរកនិងជួយសង្គ្រោះជនរងគ្រោះដោយការរញ្ជួយដី។ រដ្ឋាភិបាលនេប៉ាលវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងផ្តល់ជំនួយជាទាន់ពេល
វេលានិងមានប្រសិទ្ធភាពរបស់សហគមន៍អន្តរជាតិសំរាប់នេប៉ាលក្នុងគ្រាលំបាក។
ទន្ទឹមនឹងនោះ មូលនិធិស្តារប្រទេសជាតិឡើងវិញនឹងត្រូវបានបង្កើតដោយមានគោល
ដៅរៃអង្គាសប្រាក់ចំនួន ២ ពាន់លានដុល្លាអាមេរិក ហើយអំពាវនាវឲ្យការរួមវិភាគទាន
របស់ប្រទេសនិងអង្គការមនុស្សធម៌អន្តរជាតិនានាលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ