នាំផ្នែកឧស្ម័នវៀតណាមក្លាយទៅជាផ្នែកឧស្សាហកម្មថ្នាក់អន្តរជាតិនិងតំបន់
|
នាំផ្នែកឧស្ម័នវៀតណាមក្លាយទៅជាផ្នែកឧស្សាហកម្មថ្នាក់អន្តរជាតិនិងតំបន់ |
(VOV)_នាព្រឹកថ្ងៃទី៣មេសា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)
ថ្លែងមតិនៅក្នុងពិធីទទួលគ្រឿងឥស្សរិយយសវីរជនពលកម្ម របស់អគ្គក្រុមហ៊ុនឧស្ម័នវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន
សង្កត់ធ្ងន់ទៅលើសារសំខាន់នៃផ្នែកឧស្ម័នវៀតណាមនិយាយដោយឡែក ក្នុង
ការអភិវឌ្ឍន៍ប្រទេសជាតិ។ ផ្នែកឧស្សាហកម្មឧស្ម័នវៀតណាមកំពុងបង្កើតនិង
អភិវឌ្ឍន៍ប្រកបដោយរឹងមាំ ទំនើប និងព្រមៗគ្នា។ គោលដៅរបស់អគ្គក្រុមហ៊ុន
ឧស្ម័នវៀតណាមនាពេលខាងមុខគឺនាំផ្នែកឧស្ម័នវៀតណាមក្លាយទៅជាផ្នែក
ឧស្សាហកម្មថ្នាក់តំបន់និងអន្តរជាតិ។ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan
Phuc បានសង្កត់ធ្ងន់ថា៖
“ យើងត្រូវយកចិត្តទុកដាក់ចំពោះការងារបណ្ដុះបណ្ដាល អភិវឌ្ឍន៍ប្រភព
ធនធានមនុស្សមានគុណភាព ជំនាញ យកចិត្តទូកដាក់ដល់វប្បធម៌អង្គភាពអាជីវក
ម្ម និងលើកកំពស់ជីវភាពរស់នៅខាងសម្ភារះភ្ជាប់ជាមួយតំបន់ និងស្មារតីសំរាប់
ពលករ។ ត្រូវម្ចាស់ការស្វែងរកប្រភពឧស្ម័នថ្មី អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងប្រ
ព័ន្ធបំពងតឧស្ម័ន និងសិក្សារស្រាវជ្រាវផលិតផលថ្មីៗ៕”