(VOVWORLD) - ចាប់ពីម៉ោង ១៨ ថ្ងៃទី ៣១ ឧសភាដល់ម៉ោង ៦ ព្រឹកថ្ងៃទី ១ ខែមិថុនា ប្រទេសវៀតណាមរកឃើញអ្នកឆ្លងកូវីដ ១១១ ករណីបន្ថែមទៀត ដែលជាករណីឆ្លងក្នុងប្រទេស។
ក្នុងនោះទីក្រុងហូជីមិញមានចំនួន ៥១ ករណីទៀត ដែលពាក់ព័ន្ធនឹងសមាគមសាសនា Phuc Hung, ចំនួន ៤៥ ករណីនៅខេត្ត Bac Giang និង ១៥ ករណីនៅខេត្ត Bac Ninh។ ករណីទាំងអស់ស្ថិតនៅក្នុងតំបន់ចត្តាឡីស័ក និងតំបន់បិទខ្ទប់។ បច្ចុប្បន្ននេះ វៀតណាមមានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៧.៤៣២ នាក់។
នៅព្រឹកថ្ងៃទី ១ ខែមិថុនា អ្នកជំងឺចំនួន ១៣ នាក់ទៀត ត្រូវបានប្រកាសថា ជាសះស្បើយដែលធ្វើអោយចំនួនករណីដែលបានជាសះស្បើយសរុបមានចំនួន ៣.០៤៣ ករណី។
រហូតដល់ម៉ោង ១៦ ថ្ងៃទី ៣១ ឧសភា វៀតណាមបានអនុវត្តន៍ការចាក់វ៉ាក់សាំងការពារកូវីដ - ១៩ ជូនដល់ប្រជាជនជាង ១,១ លាននាក់៕