នៅព្រឹកថ្ងៃទី ១០ ខែមេសា វៀតណាមមិនមានករណីឆ្លងជំងឺកូវីដ-១៩ណាមួយទេ

(VOVWORLD) - គិតចាប់ពីម៉ោង ១៨៖០០ ថ្ងៃទី ៩ ដល់ ម៉ោង ៦៖០០ ថ្ងៃទី១០ខែ ខែមេសា វៀតណាមពុំមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីណាមួយទេ។ នាប្ចុប្បន្ន វៀតណាមនៅតែមានអ្នកជំងឺចំនួន ២.៦៨៣ នាក់ ។
នៅព្រឹកថ្ងៃទី ១០ ខែមេសា វៀតណាមមិនមានករណីឆ្លងជំងឺកូវីដ-១៩ណាមួយទេ - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖ VNA)

យោងតាមរបាយការណ៍នៅវេលាម៉ោង ៦៖០០ ព្រឹកថ្ងៃទី ១០ ខែមេសារបស់ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា គិតចាប់ពីម៉ោង ១៨៖០០ ថ្ងៃទី ៩ ដល់ ម៉ោង ៦៖០០ ថ្ងៃទី១០ខែ ខែមេសា វៀតណាមពុំមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីណាមួយទេ។ នាប្ចុប្បន្ន វៀតណាមនៅតែមានអ្នកជំងឺចំនួន ២.៦៨៣ នាក់ ។

រហូតមកដល់បច្ចុប្បន្ននេះ មានប្រជាជន វៀតណាមចំនួនជាង ៥៨.០០០ នាក់ ត្រូវបានចាក់វ៉ាក់សាំងកូវីដ-១៩ ហើយ។ ខេត្តចំនួន ៨ បានបញ្ចប់ការចាក់វ៉ាក់សាំងវគ្គទី១ផងដែរ។ រហូតមកដល់ពេលនេះ វៀតណាមបានព្យាបាលជាសះស្បើយជូនអ្នកជម្ងឺកូវីដ-១៩ ចំនួន ២,៤២៩ / ២,៦៨៣ នាក់ ហើយមានមនុស្សចំនួន ៣៥ នាក់បានស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ