នាព្រឹកថ្ងៃទី ១០ ខែសីហា វៀតណាមមិនទាន់កត់ត្រាមានអ្នកជម្ងឺឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ
(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ខែសីហា គណៈ កម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានឲ្យដឹងថា វៀតណាមមិនទាន់កត់ត្រាមានអ្នកជំងឺកូវីដ១៩ ថ្មីណាមួយនោះឡើយ
នាព្រឹកថ្ងៃទី ១០ ខែសីហា វៀតណាមមិនទាន់កត់ត្រាមានអ្នកជម្ងឺឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ (រូបថត៖ suckhoedoisong.vn) |
យោងតាមព័ត៌មាននៅវេលាម៉ោង ៦ ព្រឹកថ្ងៃទី ១០ ខែសីហា របស់គណៈ កម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានឲ្យដឹងថា វៀតណាមមិនទាន់កត់ត្រាមានអ្នកជំងឺកូវីដ១៩ ថ្មីណាមួយនោះឡើយ។
រហូតមកដល់ពេលនេះ វៀតណាមនៅតែមានអ្នកជំងឺចំនួន ៨៤១ នាក់ដែលក្នុងនោះមានអ្នកជំងឺចំនួន ៣៩៥ នាក់ត្រូវបានប្រកាសថាជាសះស្បើយ ។ ក្នុងចំណោមអ្នកជម្ងឺកូវីដ១៩ ដែលកំពុងព្យាបាលនៅឯតាមមណ្ឌលសុខភាពនានា មានអ្នកជំងឺចំនួន ៤៨ នាក់ដែលមានលទ្ធផលតេស្តអវិជ្ជមានពី ១ ទៅ ២ ដងចំពោះវីរុស SARS-CoV-2 ផងដែរ៕