នៅព្រឹកថ្ងៃទី ១១ ឧសភា វៀតណាមរកឃើញអ្នកឆ្លងកូវីដ ១៩ថ្មី ចំនួន ២៨នាក់

(VOVWORLD) - រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានកត់ត្រានូវករណី ឆ្លងកូវីដ ១៩ សរុបចំនួន ៣.៤៨៩ករណី ក្នុងនោះ អ្នកជាសះស្បើយវិញចំនួន ២.៦១៨នាក់ និងមានអ្នកស្លាប់ចំនួន ៣៥នាក់។ 

ចាប់ពីម៉ោង ១៨ ថ្ងៃទី ១០ ឧសភា ដល់ម៉ោង ៦ ព្រឹកថ្ងៃទី ១១ ឧសភា វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ថ្មី ចំនួន ២៨ ករណី នៅតាមមន្ទីរពេទ្យត្រូពិកមជ្ឈឹម (១ នាក់), ខេត្ត Bac Ninh (១៣ នាក់), Vinh Phuc (៧ នាក់), Bac Giang (៥ នាក់), Lang Son (១ នាក់), Hai Duong (១ នាក់)។ អ្នកជំងឺទាំងអស់នេះត្រូវបានដាក់ដាច់ដោយឡែកនៅក្នុងតំបន់ហើយមន្ទីរពេទ្យត្រូវបិទខ្ចប់។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានកត់ត្រានូវករណី ឆ្លងកូវីដ ១៩ សរុបចំនួន ៣.៤៨៩ករណី ក្នុងនោះ អ្នកជាសះស្បើយវិញចំនួន ២.៦១៨នាក់ និងមានអ្នកស្លាប់ចំនួន ៣៥នាក់។ ចំនួនករណីឆ្លងថ្មីចាប់ពីថ្ងៃទី ២៧ ខែមេសា រហូតមកដល់ពេលនេះ មានចំនួន ៤៨៦ ករណី។

ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា នៅថ្ងៃទី ១០ ខែឧសភា ប្រទេសវៀតណាមទាំងមូលមានប្រជាជនជាង ២៥.០០០ នាក់បានចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ ១៩ ។ រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់មនុស្សជិត ៨៩២.៥០០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ