នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ទីក្រុងហូជីមិញរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន ៦៦៦ នាក់ទៀត

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែកក្កដា វៀតណាមរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ៩០៩ នាក់នៅតាមខេត្ត ក្រុងចំនួន ១៦។ ក្នុងនោះមានករណីចំនួន ៤ ត្រូវបានធ្វើចត្តាឡីស័កភ្លាមៗនៅខេត្ត Binh Dinh បន្ទាប់ពីឆ្លងដែន។

ករណីឆ្លងចំនួន ៩០៥ នាក់ទៀត ជាករណីឆ្លងក្នុងប្រទេស ៖ ក្នុងនោះ ទីក្រុងហូជីមិញមានចំនួនករណីឆ្លងខ្ពស់បំផុតដែលមាន ៦៦៦ ករណី។ បន្ទាប់មកគឺ Dong Nai (៨០)  Khanh Hoa (៤៤) Ben Tre (៤៣)  Ba Ria – Vung Tau (១៩)  Phu Yen (១៨) Vinh Long (១៧); Ninh Thuan និង Tay Ninh មាន ៤ ករណីរៀងៗខ្លួន។ ខេត្ត៖ Kien Giang, Hue, An Giang, Bac Ninh ដែលខេត្តមួយមាន ២ ករណី។ Soc Trang និង Binh Dinh ដែលខេត្តមួយមាន ១ករណី។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រាចំនួន ៣៥.៤០៩ ករណីឆ្លងកូវីដ ១៩ ក្នុងនោះ ចំនួន ៩.៥៥៣ ករណីត្រូវបានព្យាបាលជាសះស្បើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ