នៅព្រឹកថ្ងៃទី ១៩ សីហា វៀតណាមមិនមានអ្នកឆ្លងថ្មីកូវីដ ១៩ ឡើយ
(VOVWORLD) - ក្រសួងសុខាភិបាលវៀតណាមនៅព្រឹកថ្ងៃទី ១៩ សីហា បានជូនព័ត៌មានថា រហូតមកដល់ម៉ោង ៦ ព្រឹកថ្ងៃទី ១៩ ខែសីហានេះ ប្រទេសវៀតណាមមិនមានអ្នកឆ្លងថ្មីកូវីដ ១៩ ឡើយ ហើយចំនួនអ្នកជំងឺបច្ចុប្បន្ននៅតែមានចំនួន ៩៨៩ នាក់។
ក្នុងនោះ ចំនួនករណីឆ្លងនៅក្នុងសហគមន៍ មានចំនួន ៦៤៩ នាក់។ យោងតាមរបាយការណ៍របស់អនុគណៈកម្មការព្យាបាលជាតិ ដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ថា អ្នកជំងឺដែលឆ្លងកូវីដ ១៩ បានជាសះស្បើយចំនួន ៥២៥ នាក់ មានអ្នកជំងឺ ២៦ នាក់បានស្លាប់ ក្នុងនោះអ្នកជំងឺម្នាក់ បានស្លាប់ដោយអវិជ្ជមាន ៤ ដងជាមួយនឹង SARS-CoV-2 ផងដែរ៕