នាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា វៀតណាមពុំមានករណីឆ្លងជំងឺកូវីដ១៩ថ្មីទេ

(VOVWORLD) - នាថ្ងៃទី ២ ខែវិច្ឆិការបស់គណៈកម្មាធិការជាតិបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានឲ្យដឹងថា វៀតណាមពុំមានករណីឆ្លងជំងឺកូវីដ១៩ថ្មីណាមួយទេ។
នាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា វៀតណាមពុំមានករណីឆ្លងជំងឺកូវីដ១៩ថ្មីទេ - ảnh 1 ដាក់នៅដាច់ដោយឡែកសម្រាប់មនុស្សដែលចូលមកវៀតណាមដើម្បីបង្ការជំងឺរាតត្បាតកូវីដ១៩ (រូបថត៖ VNA)

យោងតាមព័ត៌មាននៅវេលាម៉ោង ៦ ព្រឹកថ្ងៃទី ២ ខែវិច្ឆិការបស់គណៈកម្ មាធិការជាតិបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានឲ្យដឹងថា វៀតណាមពុំមានករណីឆ្លងជំងឺកូវីដ១៩ថ្មីណាមួយទេ។ ដូច្នេះក្នុងរយៈពេល ៦១ ថ្ងៃជាប់ៗគ្នា វៀតណាម មិនបានកត់ត្រាករណីឆ្លងជំងឺនេះនៅក្នុងសហគមន៍ទេ។

រហូតមកដល់បច្ចុប្បន្ននេះ ប្រទេស វៀតណាមបានព្យាបាលជាសះស្បើយសម្រាប់អ្នកជំងឺចំនួន ១,០៦៣ ក្នុងចំណោមអ្នកឆ្លងជំងឺសរុបចំនួន ១.១៨០ នាក់។ ចំនួនអ្នកស្លាប់រហូតមកដល់ពេលនេះមានចំនួន ៣៥ នាក់ ហើយមិនមានអ្នកជម្ងឺកូវីដ១៩ណាមួយមានអាការៈធ្ងន់ធ្ងរនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ