នៅព្រឹកថ្ងៃទី ២ ខែសីហា វៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៣.២០១ នាក់

(VOVWORLD) -  រហូតមកដល់ពេលនេះវៀតណាមមានករណីឆ្លងកូវីដ ១៩ ចំនួន ១៥៧.៥០៧ ករណី និង ៤៣.១៥៧ ករណីត្រូវបានព្យាបាលជាសះស្បើយ។

យោងតាមព្រឹត្តិប័ត្រព័ត៌មានស្តីពីជំងឺកូវីដ -១៩ របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ២ ខែសីហានេះបានឲ្យដឹងថា ចាប់ពីម៉ោង ១៨និង៣០ នាទី ថ្ងៃទី ១ ខែសីហាដល់ម៉ោង ៦ ព្រឹកថ្ងៃទី ២ ខែសីហា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៣.២០១ នាក់ ក្នុងនោះ ០៣ នាក់ជាករណីនាំចូល និង ៣.១៩៨ ត្រូវបានកត់ត្រានៅក្នុងប្រទេស ដោយឡែកនៅទីក្រុងហូជីមិញមាន ១.៩៩៧ ករណី។ រហូតមកដល់ពេលនេះវៀតណាមមានករណីឆ្លងកូវីដ ១៩ ចំនួន ១៥៧.៥០៧ ករណី និង ៤៣.១៥៧ ករណីត្រូវបានព្យាបាលជាសះស្បើយ។

ចំនួនសរុបនៃវ៉ាក់សាំងបង្ការកូវីដ ១៩ ដែលបានចាក់ មានចំនួនជាង ៦.៤ លានដូស ដែលក្នុងនោះមនុស្សដែលបានចាក់ដូសទី ២ គឺជិត ៦៦០.០០០ ដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ