នាព្រឹកថ្ងៃទី ២២ ខែមិថុនា មានរយៈពេល ៦៧ ថ្ងៃជាប់ៗគ្នា វៀតណាមមិនកត់ត្រាករណីឆ្លងជំងឺ Covid-19 ក្នុងសហគមន៍ទេ
(VOVWORLD) - យោងតាមព័ត៌មានពីគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 បានឲ្យដឹងថាចាប់ពីម៉ោង ១៨ ដល់ថ្ងៃទី ២១ ខែមិថុនា ដល់ម៉ោង ៦ ថ្ងៃទី ២២ ខែមិថុនា វៀតណាមមិនមានករណីឆ្លងជំងឺ Covid-19 ថ្មីនោះឡើយ។
អ្នកជំងឺ COVID-19 ទី៩១នៅតែមានការវិវត្តម៍ដ៏ល្អប្រសើរ ((រូបថត៖ TTXVN) |
រហូតមកដល់បច្ចុប្បន្ននេះ ប្រទេស វៀតណាមមានករណីឆ្លងជំងឺ Covid-19 សរុបចំនួន ៣៤៩ ករណី ដែលក្នុងនោះមានករណីចំនួន ២០៩ បានចូលមកប្រទេសហើយក៏ត្រូវបានធ្វើចត្តាឡីស័កភ្លាមៗ ។
ស្តីពីស្ថានភាពរបស់អ្នកជំងឺទី៩១ ដែលជាអាកាសយានិកជនជាតិអង់គ្លេស ភេទប្រុស លោកសាស្ត្រាចារ្យរង បណ្ឌិត Luong Ngoc Khue អនុប្រធានអនុគណៈកម្មការព្យាបាលនៃគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 បានឲ្យដឹងថាសុខភាពរបស់អ្នកជំងឺរូបនេះនៅតែមានការវិវត្តម៍ដ៏ល្អប្រសើរផងដែរ៕