នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា វៀតណាមរកឃើញករណីថ្មីកូវីដ ១៩ ចំនួន ៣.៩៧៩ នាក់

(VOVWORLD) - ព័ត៌មានពីក្រសួងសុខាភិបាលបានឱ្យដឹងថា៖ គិតត្រឹមម៉ោង ១៩និង៣០ ថ្ងៃទី ២៤ ខែកក្កដាដល់ម៉ោង ៦ ព្រឹក ថ្ងៃទី ២៥ ខែកក្កដា វៀតណាមរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ៣.៩៧៩ ករណី ក្នុងនោះ ករណីចំនួន ៦ ជាករណីនាំចូល។ 

ក្នុងចំណោមករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ៣.៩៧៣ ករណីនៅទូទាំងប្រទេស ទីក្រុងហូជីមិញមានចំនួន ២.៣២៨ ករណី,  Binh Duong ៨៨១ ករណី, Tien Giang ២១៨ ករណី, Dong Nai ១៣៤ ករណី, Tay Ninh ១២៧ ករណី, Khanh Hoa ៨២ ករណី, Vinh Long ៥០ ករណី, Ben Tre ៣៣ ករណី, Can Tho ១៨ ករណី, Tra Vinh និង Kien Giang កត់ត្រា ១៧ ករណី, Da Nang ១៦ ករណី, Phu Yen ១៤ ករណី, ហាណូយ ១១ ករណី, Soc Trang ៩ ករណី, Binh Phuoc ៦ ករណី, Bac Ninh ៤ ករណី, Hau Giang ៣ ករណី, DaK Nong និង An Giang ខេត្តមួយមាន ២ ករណីនិង Nghe An មាន ០១ករណី។

គិតត្រឹមព្រឹកថ្ងៃទី ២៥ ខែកក្កដា វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩  ចំនួន ៩៤.៩១៣ ករណី ដែលក្នុងនោះអ្នកជំងឺ ១៧.៥៨៣ នាក់ត្រូវបានប្រកាសថាជាសះស្បើយ។ មានខេត្តនិងទីក្រុងចំនួន ៨ បានឆ្លងកាត់អស់រយៈពេល ១៤ ថ្ងៃ ដែលមិនមានករណីឆ្លងថ្មី ក្នុងនោះមាន Yen Bai, Quang Tri, Tuyen Quang, Thai Nguyen, Dien Bien, Hai Duong, Quang Ninh, និង Bac Kan៕

ប្រតិកម្មទៅវិញ

ផ្សេងៗ