នៅព្រឹកថ្ងៃទី ២៨ ខែតុលានេះ វៀតណាមមិនមានអ្នកឆ្លងកូវីដ ១៩ ឡើយ

(VOVWORLD) -  ហេតុដូច្នេះ ឈានចូលថ្ងៃទី ៥៦ ប្រទេសវៀតណាមមិនមានករណីឆ្លងកូវីដ ១៩ នៅក្នុងសហគមន៍ទេ។

យោងតាមព្រឹត្តិប័ត្រព័ត៌មានព្រឹកថ្ងៃទី ២៨ ខែតុលា របស់គណៈកម្មាធិការជាតិគ្រប់គ្រងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ថា វៀតណាមមិនមានករណីឆ្លងថ្មីកូវីដ - ១៩ ឡើយ។ ហេតុដូច្នេះ ឈានចូលថ្ងៃទី ៥៦ ប្រទេសវៀតណាមមិនមានករណីឆ្លងកូវីដ ១៩ នៅក្នុងសហគមន៍ទេ។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ១,០៦១ នាក់/១.១៧២ នាក់។ អ្នកជំងឺ ៣៥ នាក់បានស្លាប់និងមិនមានអ្នកជំងឺ កូវីដ-១៩ ធ្ងន់ធ្ងរទៀតទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ