នាព្រឹកថ្ងៃទី ៣១ ខែមីនា ប្រទេសវៀតណាមមិនបានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីទេ

(VOVWORLD) - ហូតមកទល់ពេលនេះ វៀតណាមបានព្យាបាលជាសះស្បើយជូនអ្នកជំងឺចំនួន ២.៣៥៩ នាក់ ហើយមានមនុស្សចំនួន ៣៥ នាក់បានស្លាប់។
នាព្រឹកថ្ងៃទី ៣១ ខែមីនា ប្រទេសវៀតណាមមិនបានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីទេ - ảnh 1បាញ់ថ្នាំកំចាត់មេរោគដើម្បីបង្ការជំងឺកូវីដ-១៩ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ៣១ ខែមីនា វៀតណាមមិនបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ថ្មីណាមួយទេ។

ករណីឆ្លងជំងឺនេះសរុបនៅតែមានចំនួន ២.៥៩៤ ករណីដដែល។ រហូតមកទល់ពេលនេះ វៀតណាមបានព្យាបាលជាសះស្បើយជូនអ្នកជំងឺចំនួន ២.៣៥៩ នាក់ ហើយមានមនុស្សចំនួន ៣៥ នាក់បានស្លាប់។ ខេត្តនិងក្រុងចំនួន ១០ (រួមមានទីក្រុង Hoa Binh – Dien Bien – Ha Giang – Binh Duong – Hung Yen – Bac Giang – Gia Lai – Bac Ninh – Quang Ninh និងទីក្រុងហូជីមិញ) មិនបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហមគន៍អស់រយៈពេល ៤៦ ថ្ងៃកន្លងមក។ រីឯនៅទីក្រុងហាណូយ អស់រយៈពេល ៣៦ ថ្ងៃកន្លងមក គ្មានករណី ឆ្លងជំងឺកូវីដ-១៩ណាមួយក្នុងសហគមន៍នោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ