នៅព្រឹកថ្ងៃទី ៣១ ខែឧសភានេះ វៀតណាមរកឃើញករណីឆ្លងថ្មីជំងឺកូវីដ ១៩ ចំនួន ៦១ ករណី
(VOVWORLD) - ខេត្ត Bac Giang ចំនួន ៤៣ ករណី និងនៅទីក្រុងហាណូយមានចំនួន ១៥ ករណី។
ព្រឹត្តិប័ត្រព័ត៌មានពេលព្រឹករបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ៣១ ឧសភាបានឲ្យដឹងថាចាប់ពីម៉ោង ៦ ល្ងាចថ្ងៃទី ៣០ ដល់ ៦ ព្រឹកថ្ងៃទី ៣១ ឧសភា វៀតណាមរកឃើញករណីឆ្លងថ្មីកូវីដ ចំនួន ៦១ នាក់ ជាករណីឆ្លងក្នុងប្រទេស ខេត្ត Bac Giang ចំនួន ៤៣ ករណី; នៅទីក្រុងហាណូយមានចំនួន ១៥ ករណី និងនៅខេត្ត Lang Son មានចំនួន ៣ករណី។ រហូតមកដល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ ១៩ ចំនួន ៧.១៦៨ ករណី ក្នុងនោះស្លាប់ ៤៧ នាក់ និងជាសះស្បើយចំនួន ២.៩៥០ ករណី។
ចាប់តាំងពីម៉ោងសូន្យ ថ្ងៃទី ៣១ ឧសភាទីក្រុងហូជីមិញ មានខ័ណ្ឌ Go Vap និងសង្កាត់ Thanh Loc (ខ័ណ្ឌ១២) ត្រូវអនុវត្តន៍វិធានការរក្សាគម្លាតសុវត្ថភាពតាមសារាចរលេខ ១៦ របស់នាយករដ្ឋមន្រ្តី ខណៈដែលតំបន់និងស្រុកដទៃទៀតអនុវត្តសេចក្តីណែនាំលេខ ១៥ សម្រាប់ការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩៕