នៅព្រឹកថ្ងៃទី ៩ ខែកក្កដា វៀតណាមរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ៤២៥ ករណី ហើយទីក្រុងហូជីមិញមានចំនួន ៣៥០ ករណី
(VOVWORLD) - គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ៩ ខែកក្កដា វៀតណាមមានករណីឆ្លងកូវីដ -១៩ ចំនួន ២៤.៨១០ ករណី ដោយមានករណីចំនួន ៨.៩៥០ ត្រូវបានប្រកាសជាសះស្បើយ អ្នកស្លាប់ចំនួន ១០៥ នាក់។
ព្រឹត្តិប័ត្រព័ត៌មានស្តីពីជំងឺរាតត្បាតកូវីដ ១៩ នៅព្រឹកថ្ងៃទី ៩ ខែកក្កដា របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា បានរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ៤២៥ ករណីទៀត ក្នុងនោះមានករណីចំនួន ២ ជាករណីនាំចូលនិងត្រូវបានធ្វើចត្តាឡីស័កភ្លាមពេលឆ្លងដែន ករណីចំនួន ៤២៣ ដែលនៅសល់ត្រូវបានកត់ត្រានៅក្នុងប្រទេស។ ទីក្រុងហូជីមិញបន្តកើនឡើងច្រើនជាងដោយមានករណីឆ្លងថ្មីចំនួន ៣៥០ នាក់។
គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ៩ ខែកក្កដា វៀតណាមមានករណីឆ្លងកូវីដ -១៩ ចំនួន ២៤.៨១០ ករណី ដោយមានករណីចំនួន ៨.៩៥០ ត្រូវបានប្រកាសជាសះស្បើយ អ្នកស្លាប់ចំនួន ១០៥ នាក់។
ចំនួនករណីឆ្លងដែលបានកត់ត្រា ចាប់ពីថ្ងៃទី ២៧ ខែមេសាដល់ឥឡូវមានចំនួន ២១.៣៤០ នាក់៕