នៅព្រឹកថ្ងៃទី ៩ ខែសីហាវៀតណាមរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៥.១៥៥ នាក់

(VOVWORLD) - ទីក្រុងហូជីមិញមានចំនួនអ្នកជំងឺច្រើនបំផុតគឺ ២.៣៤៩ ករណី និងខេត្ត Binh Duong មានចំនួន ១.៧២៥ ករណី។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំងឺកូវីដ ១៩ នៅព្រឹកថ្ងៃទី ៩ ខែសីហារបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៨ និង ៣០ នាទីថ្ងៃទី ៨ ខែសីហាដល់ម៉ោង ៦ ព្រឹក ថ្ងៃទី ៩ ខែសីហា ប្រព័ន្ធជាតិគ្រប់គ្រងករណីជំងឺកូវីដ ១៩ បានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៥.១៥៥ នាក់ ក្នុងនោះ ករណីនាំចូលចំនួន ១៥ នាក់និងករណីត្រូវបានកត់ត្រាក្នុងប្រទេសចំនួន ៥.១៤០ នាក់។ ទីក្រុងហូជីមិញមានចំនួនអ្នកជំងឺច្រើនបំផុតគឺ ២.៣៤៩ ករណី និងខេត្ត Binh Duong មានចំនួន ១.៧២៥ ករណី។

គិតត្រឹមព្រឹកថ្ងៃទី ៩ ខែសីហា ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២១៥.៥៦០ នាក់ អ្នកជំងឺត្រូវបានជាសះស្បើយចំនួន ៧១.៤៩៧ នាក់ និងអ្នកជំងឺ ៣.៣៩៧ នាក់បានស្លាប់។ ចំនួនវ៉ាក់សាំងដែលបានចាក់ជូនប្រជាជនសរុបគឺ ចំនួន ៩.៤០៥.៨១៩ ដូសដែលក្នុងនោះមនុស្សចំនួន ៩៤៥.៨០៦ នាក់ត្រូវបានចាក់ថ្នាំពេញលេញចំនួន ២ ដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ