នាព្រឹកថ្ងៃទី១២ មីនា វៀតណាមកត់ត្រាករណីឆ្លង កូវីដ ១៩ ថ្មីចំនួន២ករណីនៅខេត្តហាយយឿង
(VOVWORLD) - គិតចាប់តាំងពីថ្ងៃទី២៧ មករា មក ចំនួនករណីឆ្លងថ្មីមាន ៨៩៧នាក់។
ក្រសួងសុខាភិបាលវៀតណាមបានជូនដំណឹងថា គិតចាប់តាំងពីវេលា ម៉ោង១៨ថ្ងៃទី១១មីនា ដល់វេលាម៉ោង៦ថ្ងៃទី១២ មីនា វៀតណាមបានកត់ ត្រាករណីឆ្លងជម្ងឺ កូវីដ ១៩ ថ្មី ចំនួន២ករណី នៅខេត្តហាយយឿង។
គិតចាប់តាំងពីថ្ងៃទី២៧ មករា មក ចំនួនករណីឆ្លងថ្មីមាន ៨៩៧នាក់។ ក្នុង ចំណោមអ្នកជម្ងឺ កូវីដ ១៩ សរុបទាំង២៥៣៥នាក់ វៀតណាមបានព្យាបាលជាសះ ស្បើយសម្រាប់អ្នកជម្ងឺចំនួន២០៤៨នាក់ ខណៈដែលករណីស្លាប់មាន ៣៥នាក់៕