នាព្រឹកថ្ងៃទី១៨ កញ្ញា វៀតណាមមិនមានករណីឆ្លង Covid-19 ថ្មី អ្នកជម្ងឺ៩៤០នាក់បានជាសះស្បើយ
(VOVWORLD) - នេះជាថ្ងៃទី១៦ជាប់ៗគ្នាដែលវៀតណាមមិនមាន ករណីឆ្លងថ្មីក្នុងសហគមន៍ ហើយចំនួនអ្នកជម្ងឺ Covid-19 សរុបនៅតែមាន ១០៦៦ នាក់។
ក្រសួងសុខាភិបាលវៀតណាមបានជូនដំណឹងថា គិតត្រឹមវេលាម៉ោង៦ ព្រឹកថ្ងៃទី១៨ កញ្ញា វៀតណាមបន្តមិនកត់ត្រាអ្នកឆ្លង Covid-19 ថ្មីនោះ ឡើយ។ ដូច្នេះហើយ នេះជាថ្ងៃទី១៦ជាប់ៗគ្នាដែលវៀតណាមមិនមាន ករណីឆ្លងថ្មីក្នុងសហគមន៍ ហើយចំនួនអ្នកជម្ងឺ Covid-19 សរុបនៅតែមាន ១០៦៦នាក់។
រហូតដល់បច្ចុប្បន្ននេះ មានអ្នកជម្ងឺចំនួន៩៤០/១០៦៦នាក់បានជា សះស្បើយ។ បរិមាណអ្នកស្លាប់មាន៣៥នាក់៕