នាព្រឹកថ្ងៃទី២៨ ខែមេសា វៀតណាមមិនកត់ត្រាករណីឆ្លង កូវីដ ១៩ ថ្មីឡើយ
(VOVWORLD) - នាបច្ចុប្បន្ន ចំនួនអ្នកជម្ងឺ កូវីដ ១៩ របស់វៀតណាម នៅតែមានចំនួន ២៨៥៧ នាក់ ក្នុងនោះ អ្នកជម្ងឺបានជាសះស្បើយ ចំនួន ២៥១៦នាក់ ខណៈដែលអ្នកស្លាប់ដោយពាក់ព័ន្ធដល់ កូវីដ ១៩ ចំនួន ៣៥ នាក់។
បង្ការទប់ស្កាត់ការចូលមកប្រទេសដោយខុសច្បាប់ដើម្បីបន្ធូរបន្ថយហានិភ័យនៃការផ្ទុះជម្ងឺ កូវីដ ១៩។
(រូបថត៖ TTXVN) |
គិតពីវេលាម៉ោង១៨ថ្ងៃទី២៧ ខែមេសា ដល់វេលាម៉ោង៦ថ្ងៃទី២៨ ខែមេសា វៀតណាមមិនកត់ត្រាករណីឆ្លង កូវីដ ១៩ ថ្មីឡើយ។ នាបច្ចុប្បន្ន ចំនួនអ្នកជម្ងឺ កូវីដ ១៩ របស់វៀតណាម នៅតែមានចំនួន ២៨៥៧ នាក់ ក្នុងនោះ អ្នកជម្ងឺបានជាសះស្បើយ ចំនួន ២៥១៦នាក់ ខណៈដែលអ្នកស្លាប់ដោយពាក់ព័ន្ធដល់ កូវីដ ១៩ ចំនួន ៣៥ នាក់។
គិតដល់ព្រឹកថ្ងៃទី២៨ ខែមេសា វៀតណាមបានចាក់វ៉ាក់សាំងបង្ការ កូវីដ ១៩ ជូនប្រជាពលរដ្ឋជិត ៣១៩.០០០នាក់៕