នាព្រឹកថ្ងៃទី៤ វិច្ឆិកា វៀតណាមកត់ត្រាករណីឆ្លង Covid-19 មួយនាក់បន្ថែមទៀតដែលទើបតែចូលមកប្រទេស

(VOVWORLD) - រហូតមកដល់ពេលនេះ វៀតណាមបាន ឈានចូលថ្ងៃទី៦៣ជាប់ៗគ្នាហើយដែលមិនកត់ត្រាករណីឆ្លងវីរុសនៅក្នុងសហគមន៍នោះឡើយ។ 
យោងតាមគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ រាតត្បាត Covid-19 បានឲ្យដឹងថា នាព្រឹកថ្ងៃទី៤ វិច្ឆិកា វៀតណាមបានកត់ ត្រាករណីឆ្លង Covid-19 មួយនាក់បន្ថែមទៀតដែលទើបតែចូលមកប្រទេស ហើយត្រូវបានធ្វើចត្តាឡីស័កភ្លាម។ រហូតមកដល់ពេលនេះ វៀតណាមបាន ឈានចូលថ្ងៃទី៦៣ជាប់ៗគ្នាហើយដែលមិនកត់ត្រាករណីឆ្លងវីរុសនៅក្នុងសហគមន៍នោះឡើយ។ វៀតណាមបានព្យាបាលជាសះស្បើយជូនអ្នកជម្ងឺ Covid-19 ចំនួន១០៦៩ក្នុងចំណោមអ្នកជម្ងឺសរុបទាំង១២០៣នាក់ ហើយបរិ មាណករណីស្លាប់មាន៣៥នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ