នៅពេលថ្ងៃត្រង់ថ្ងៃទី ២ មិថុនា វៀតណាមមានករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ៥០ នាក់

(VOVWORLD) - ដូច្នេះ រហូតមកដល់ម៉ោង ១២ ថ្ងៃទី ២ ខែមិថុនានេះ ប្រទេសវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបចំនួន ៧.៦៧៥ ករណី។ 

ចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២ ខែមិថុនា វៀតណាមបានកត់ត្រានូវករណីឆ្លងថ្មីជំងឺកូវីដ  ១៩ ចំនួន ៥០ ករណី ក្នុងនោះមានករណីចំនួន ២ ត្រូវបានធ្វើចត្តាឡីស័កភ្លាម បន្ទាប់ពីបានឆ្លងដែននៅខេត្ត An Giang និងចំនួន ៤៨ ករណីទៀត ជាករណីឆ្លងក្នុងប្រទេស គឺនៅខេត្ត Bac Giang (៣៥ ករណី), Bac Ninh (១២ ករណី),  Da Nang (១ ករណី)។

ដូច្នេះ រហូតមកដល់ម៉ោង ១២ ថ្ងៃទី ២ ខែមិថុនានេះ ប្រទេសវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបចំនួន ៧.៦៧៥ ករណី។ ក្នុងនោះចំនួនករណីឆ្លងថ្មី ចាប់ពីថ្ងៃទី ២៧ ខែមេសា ដល់ឥឡូវមានចំនួន ៤.៥៩៦ ករណី។  ករណីចំនួន ៣.០៤៣ បានជាសះស្បើយ និង ៤៨ នាក់បានស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ