នាំពលរដ្ឋវៀតណាមនៅអ៊ុយក្រែនវិលត្រឡប់មកប្រទេសវិញក្នុងពេលឆាប់បំផុត

(VOVWORLD) - នាយប់ថ្ងៃទី៧ មីនា (តាមម៉ោង តំបន់) ជើងហោះហើរ ជួយសង្គ្រោះដំបូង ដែលដឹកជនជម្លៀសពីអ៊ុយក្រែន បានហោះ ឡើងពីអាកាសយានដ្ឋានអន្តរជាតិ Henri Coanda នៅរដ្ឋធានី Bucharest របស់ រ៉ូម៉ានី។

នាំពលរដ្ឋវៀតណាមនៅអ៊ុយក្រែនវិលត្រឡប់មកប្រទេសវិញក្នុងពេលឆាប់បំផុត - ảnh 1កម្មាភិបាលស្ថានទូតនិងតំណាងសហគមន៍ជនវៀតណាម ទទួលបងប្អូនជនរួមជាតិដែលបានជម្លៀសពីអ៊ុយក្រែនទៅកាន់ស្ថនីយ៍រថភ្លើង Keleti ភាគខាងកើតទីក្រុង Budapest ប្រទេសហ៊ុងគ្រី។ (រូបថត៖ baoquocte.vn)
យោងតាមសារាចរណ៍នៅថ្ងៃទី៧ មីនា ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាល វៀតណាមលោក Pham Binh Minh បានយល់ស្របឲ្យក្រសួងគមនាគមន៍ដឹកជញ្ជូន រៀបចំជើងហោះហើរដឹកប្រជាពលរដ្ឋវៀតណាមនៅអ៊ុយក្រែននិងក្រុមគ្រួសារវិលត្រឡប់មកប្រទេសវិញ នៅថ្ងៃទី៧និងទី៩ មីនា។ ក្រសួងការបរទេសដឹកនាំ សម្រប សម្រួលជាមួយក្រសួងគមនាគមន៍ដឹកជញ្ជូន (នាយកដ្ឋានអាកាសចរណ៍វៀតណាម) បំពេញនីតិវិធីចាំបាច់ក្នុងពេលឆាប់ៗ ដើម្បីនាំប្រជាពលរដ្ឋវិលត្រឡប់មកប្រទេសវិញ យ៉ាងឆាប់រហ័ស និងទាន់ពេលវេលា។
ពាក់ព័ន្ធដល់ការងារគាំពារពលរដ្ឋនៅអ៊ុយក្រែន នាយប់ថ្ងៃទី៧ មីនា (តាមម៉ោង តំបន់) ជើង ហោះហើរជួយសង្គ្រោះដំបូង ដែលដឹកជនជម្លៀសពីអ៊ុយក្រែន បានហោះ ឡើងពីអាកាសយានដ្ឋានអន្តរជាតិ Henri Coanda នៅរដ្ឋធានី Bucharest របស់ រ៉ូម៉ានី។ ជើងហោះហើរដឹកជនជម្លៀសដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀត ណាម (Vietnam Airlines) ដឹកប្រជាពលរដ្ឋវៀតណាមចំនួន ២៨៧នាក់ដែលបាន ជម្លៀសពីអ៊ុយក្រែន។ ស្ថានទូតវៀតណាមប្រចាំរ៉ូម៉ានីបានរៀបចំហើយជួយប្រជា ពលរដ្ឋទៅកាន់អាកាសយានដ្ឋាន ក៏ដូចជាសម្របសម្រួលជាមួយក្រសួងការបរទេស រ៉ូម៉ានីនិងសមត្ថកិច្ចនៅអាកាសយានដ្ឋាន ដើម្បីបំពេញនីតិវិធីចាកចេញឲ្យបានរលូន។
ក្រសួងការបរទេសវៀតណាមកំពុងសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនិងក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways ត្រៀមរៀបចំសម្រាប់ ជើងហោះហើរនៅថ្ងៃទី៩ មីនា ដែលគ្រោងនឹងដឹកពលរដ្ឋចំនួន២៧០នាក់ ពីទីក្រុង Warsaw (ប៉ូឡួញ) ចុះចតនៅអាកាសយានដ្ឋាន Noi Bai នាព្រឹកថ្ងៃទី១០ មីនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ