នៅមានការខ្វែងគំនិតក្នុងកិច្ចចរចារនុយក្លេអ៊ែររវាងអាមេរិកនិងអ៊ីរ៉ង់
|
នៅមានការខ្វែងគំនិតក្នុងកិច្ចចរចារនុយក្លេអ៊ែររវាងអាមេរិក
និងអ៊ីរ៉ង់ (រូបថតៈ Presstv) |
(VOVworld)-មជ្ឈដ្ឋានអ្នកការទូតកំពូលរបស់អាមេរិកនិងអ៊ីរ៉ង់ កំពុងមានបណ្តា កិច្ចចរចារនុយក្លេអ៊ែរសំខាន់ៗនៅក្រុង Geneva របស់ស្វីស សំដៅខំប្រឹងប្រែង ទទួលបានកិច្ចព្រមព្រៀងពេញលេញ១ក្នុងរយៈពេល១ខែខាងមុខ។ ជំនួប ពិភាគ្សារវាងរដ្ឋមន្ត្រីការបរទេសអាមេរិកនិងសមភាគីអ៊ីរ៉ង់ លោក Mohammad
Javad Zarif នាថ្ងៃទីទី៣០ឧសភាដែលអូសបន្លាយក្នុងរយៈពេល៦ម៉ោង ប៉ុន្តែ ពុំទទួលបានចំណុចលោតផ្លោះណាមួយឡើយ។ ភាគីនានាខិតខំប្រឹងប្រែង បង្រួញគំលាតក្នុងបញ្ហាមួយចំនួន ដូចជាកាត់បន្ថយបទដាក់ទណ្ឌកម្មចំពោះ
អ៊ីរ៉ង់ យ៉ាងឆាប់ៗ ឬសុំឲ្យអ៊ីរ៉ង់ពង្រីកវិសាលភាពដែលបានអនុញ្ញាតឲ្យអ្នកសង្កេត
ការ អន្តរជាតិមានការទាក់ទងផ្ទាល់នៅមូលដ្ឋានយោធានានានិងអ្នកវិទ្យាសាស្រ្ត
មួយ ចំនួនរបស់ប្រទេសនេះផងដែរ។ ប៉ុន្តែមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក
Ayatollah Ali Khamenei បានប្រកាសថា អ្នកសង្កេតការអន្តរជាតិនឹងគ្មានការទាក់
ទិនផ្ទាល់ ទៅកាន់មូលដ្ឋានយោធាក៏ដូចជាអ្នកវិទ្យាសាស្រ្តរបស់អ៊ីរ៉ង់ ក្នុងកិច្ចព្រម
ព្រៀង នុយក្លេអ៊ែរណាមួយទាំងអស់ជាមួយមហាអំណាចលើពិភពលោកឡើយ។
អនុប្រធាន ក្រុមចរចាររបស់អ៊ីរ៉ង់ លោក Abbas Araghchi បានទទួលស្គាល់ថា
ភាគីទាំងពីរ នៅមានការខ្វែងគំនិត៕