នាយក រដ្ឋមន្ត្រី Nguyen Tan Dung អញ្ចើញចូលរួមសន្និសីទកំពូលអាស៊ី -អឺរ៉ូបលើកទី៩នៅឡាវ
(VOV)_ដោយប្រធានបទ ៖ “មិត្តភក្តិដើម្បីសន្តិភាព-ដៃគូដើម្បីភាពសម្បូរុង
រឿង” សន្និសីទកំពូល អាស៊ី -អឺរ៉ូប លើកទី ៩ត្រូវបានបើកជាផ្លូវការ នាថ្ងៃទី ៥វិច្ឆិកា នៅទីក្រុងវៀងច័ន្ទ (ឡាវ)។ ចូលរួមសន្និសីទកំពូល ASEM 9 ជាមួយស្មារតិសកម្ម
ម្ជាស់ការ និងមានការទទួលខុសត្រូវ គណះប្រតិភូវៀតណាម ដឹកនាំដោយ នាយក
រដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយ បណ្ដាអ្នកប្រមុខរដ្ឋ រដ្ឋាភិបាលប្រទេសជា
សមាជិក គណះកម្មាធិការទ្វីបអឺរ៉ូប និងលេខាធិការដ្ឋានអាស៊ាន បានដំណើការចរ
ចារ ពិភាក្សា វិភាគ ចែករំលែក កំណត់ទិសដៅ និងឯកភាពរាល់ដំណោះស្រាយ មានចរិតលក្ខណះយុទ្ធសាស្ត្រ សំដៅដោះស្រាយរាល់បញ្ហាដែលកំពុងលេចចេញ។ នោះគឺជាបណ្ដាបញ្ហាទទួលបានការយកចិត្តទុកដាក់ជាច្រើនរបស់ប្រទេសជាសមា
ជិកនានា ពិសេសគឺ បញ្ហាស្ដាសេដ្ឋកិច្ចឡើងវិញ រក្សារសន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍របស់ ASEM ក្នុងអនាគត។
មុននោះ នារសៀលថ្ងៃទី ៤ វិច្ឆិកា នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួប សម្ដែងការគួសម អគ្គលេខា និងជាប្រធានរដ្ឋឡាវ Choumaly Sayasone នៅវិមាន
ប្រធាន។ នៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung និង អគ្គលេខា និងជាប្រធាន
រដ្ឋឡាវ Choumaly Sayasone បានវាយតំលៃខ្ពស់ចំពោះការរៀបចំសកម្មភាពក្នុងឆ្នាំ សាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ ២០១២ ប្រកបដោយជោគជ័យ និងអះអាង នូវសារសំខាន់នៃទំនាក់ទំនងពិសេសវៀតណាម-ឡាវ បង្កើនមនសិការបស់ប្រជា
ជននៃប្រទេស ទាំងពីរ ពិសេសគឺជំនាន់វ័យក្មេង អំពីប្រវត្តិសាស្ត្រទំនាក់ទំនងមិត្តភាព ប្រពៃណី ស្និទ្ធស្នាល សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានអោយដឹងថា៖ នឹងបញ្ជាណែនាំយ៉ាងម៉ត់ចត់ ដើម្បីខេត្ត ទីក្រុង សម្ព័ន្ធក្រុម
ហ៊ុន សេដ្ឋកិច្ច និងអង្គភាពអាជីវកម្មរដ្ឋនានា បង្កើនថែមទៀត បណ្ដាសកម្មភាពសហ
ប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយឡាវ។ អគ្គលេខា និងជាប្រ
ធានរដ្ឋឡាវ Choumaly Sayasone ក៏បានអះអាងថា៖នឹងបន្តបង្កលក្ខណះងាយស្រួល
ដើម្បីជំរុញល្បឿន ធានាគុណភាព ប្រសិទ្ធភាពនៃបណ្ដាគំរោងការដែលបាន ព្រម
ព្រៀ ង រវាងវៀតណាម និងឡាវ។
នៅខាងក្រៅសន្និសីទជាន់ខ្ពស់ ASEAM 9 ដែលកំពុងប្រព្រឹ្តទៅនៅរដ្ឋធានី វៀងច័ន្ទ
ឡាវ នាថ្ងៃដ៏ដែលនាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung បាន មានជំនួបជួប
ប្រាស្រ័យទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទសជាសមាជិក ASEM ដែលកំពុង
ចូលរួមASEM 9។
ក្នុងការជួបជាមួយប្រធានាធិបតីបារំាង Francois Hollande ថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរឯកភាពគ្នា ជម្រុញរាល់គំរោងការណ៌លើវិស័យជាច្រើន។ ភាគី តាំងពីរក៏បានផ្លាស់ប្តូរលើកទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មីផងដែរ។
ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រី Nguyen Tan Dung ជាមួយប្រធានាធិបតី ឥណ្ឌូ
នេស៊ី Susilo Bambang Yudhoyono ថ្នាក់ដឹកនាំនៃភាគីទាំងពីរអះអាងថានឹងបន្តរក្សា
រាល់ដំណើរទស្សនកិច្ច និងជំនួបប្រាស្រ័យរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ តាមនោះ ជម្រុញសន្ទុះអភិវឌ្ឍន៌យ៉ាងល្អប្រសើដូចសព្វថ្ងៃ។
ក៏ក្នុងថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រី Nguyen Tan Dung បានទទួលជួបជាមួយ នាយករដ្ឋមន្រ្តីអ៊ីតាលី និងរដ្ឋមន្រ្តីការបរទេសអង់គ្លេស និងជូនពរថ្នាក់ដឹកនាំ នៃ
បណ្តាប្រទេស Bangladesh, Noway, ស្វិសក្នុងឱកាសប្រទេសទាំងនេះ ក្លាយ
ទៅជាសមាជិកថ្មីរបស់ASEM៕
|
អគ្គលេខា និងជាប្រធានរដ្ឋឡាវ Choumaly Sayasone
និងនាយករដ្ឋមន្ត្រី Nguyen Tan Dung (internet)
|