នាយកដ្ឋានចារកម្មអាល្លឺម៉ង់ពាក់ព័ន្ធទៅនឹងរឿងអាស្រូវថ្មី
|
រូបថតៈ haz.de |
(VOVworld)-កាសែត Spiegel របស់អាល្លឺម៉ង់ចុះផ្សាយនាថ្ងៃទី២៣មេសាឲ្យដឹងថា នាយកដ្ឋានចារកម្មសហព័ន្ធអាល្លឺម៉ង់(BND)បានរួមផ្សំជាមួយស្ថាប័នសន្តិសុខ
ជាតិអាមេរិក(NSA) ដំណើរការចារកម្មទៅលើបណ្តាគោលដៅនៅអាល្លឺម៉ង់និង
ទ្វីបអឺរ៉ុប។ សកម្មភាពនេះគឺ លើសពីក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងភាគីទាំងពីរ។ រាល់ព័ត៌មានរបស់ការសែត Spiegel សរឲ្យឃើញថា ក្នុង
ចំណោមបណ្តា “គោលដៅបានជ្រើសរើស” គឺត្រូវបាន NSA ផ្ញើទៅ BND ក្នុង នោះមានទាំងគោលដៅស្ថិតនៅខាងក្រៅកិច្ចព្រមព្រៀងសហប្រតិបត្តិការប្រឆាំង ភេរវកម្មដែលស្ថាប័នទាំងពីរបានចុះហត្ថលេខានាឆ្នាំ២០០២ទៀតផង។
ក៏តាមការសែតនេះដែរថា ព័ត៌មានពាក់ព័ន្ធទៅនឹងរឿងអាស្រូវថ្មីទាំងស្រុង
ត្រូវ បានបញ្ចូនទៅបណ្តាក្រុមសមាជិកសភា និងបណ្តាគណៈបក្សចូលរួមគណៈ
កម្មា ធិការស៊ើបអង្កេតរបស់ NSA ចំណុះសភាជាប់ទាបរបស់អាល្លឺម៉ង់ផងដែរ៕