នាយកដ្ឋានត្រួតពិនិត្យនេសាទសម្រេចភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រប្រកបដោយជោគជ័យ


នាយកដ្ឋានត្រួតពិនិត្យនេសាទសម្រេចភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រប្រកបដោយជោគជ័យ  - ảnh 1
នាយកដ្ឋានត្រួតពិនិត្យនេសាទសម្រេចភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រប្រកបដោយ
ជោគជ័យ (Image: fishnet.com.vn)


(VOVworld) – នាព្រឹកថ្ងៃទី ២៩ ធ្នូ នាយកដ្ឋានត្រួតពិនិត្យនេសាទចំណុះក្រសួង កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានរៀបចំសន្និសីទបូកសករុបការងារឆ្នាំ
២០១៤ លាតត្រដាងអនុវត្តភារកិច្ចក្នុងឆ្នាំ ២០១៥។ ក្នុងឆ្នាំ ២០១៤ លទ្ធផលលេចធ្លោ បំផុតដែលកំលាំងត្រួត​និត្យសកម្មភាពនេសាទទទួលបានគឺ៖ កំលាំងនេះបានសហការ យ៉ាងស្អិតរមួតជាមួយកំលាំងប៉ូលីសសមុទ្ររួមជាមួយកំលាំងមានសតមត្ថកិច្ចផ្សេងៗ
ទៀតតស៊ូជាផ្ទាល់នៅតំបន់សមុទ្រ Hoang Sa របស់វៀតណាម​ ក្នុងពេលដែលចិនបាន
ដាក់ស្ថានីយ៍ខួង Haiyan Shiyou ៩៨១ ដោយខុសច្បាប់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ
និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ ក្នុងឆ្នាំ ២០១៥ ភារកិច្ចស្នូលរបស់
កំលាំងត្រួតពិនិត្យនេសាទគឺការបង្កើនត្រួតពិនិត្យការពារប្រភពជលផលលើបណ្ដា
តំបន់សមុទ្រ ព្រមទាំង ជួយឧបត្ថម្ភសកម្មអ្នកនេសាទច្បាមជាប់សមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ