នាយក​ថវិកា​សេតវិមាន​ព្រមាន​ថា ថវិកា​សម្រាប់​ជួយឧបត្ថម្ភ​​អ៊ុយក្រែន​ជិត​អស់​ហើយ

(VOVWORLD) - នាយកផ្នែកថវិកាសេតវិមានលោកស្រី Shalanda Young កាលពីថ្ងៃទី ៤ ខែធ្នូ បានព្រមានថា សហរដ្ឋអាមេរិកកំពុងអស់ថវិកាដើម្បីជួយឧបត្ថម្ភអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី។ 
នាយក​ថវិកា​សេតវិមាន​ព្រមាន​ថា ថវិកា​សម្រាប់​ជួយឧបត្ថម្ភ​​អ៊ុយក្រែន​ជិត​អស់​ហើយ - ảnh 1នាយកផ្នែកថវិកាសេតវិមាន Shalanda Young។ រូបថត៖ Bloomberg

នៅក្នុងលិខិតផ្ញើជូនប្រធានសភាតំណាងរាស្រ្តអាមេរិក លោក Mike Johnson នាយកផ្នែកថវិកាសេតវិមាន Shalanda Young បានឲ្យដឹងថា ប្រសិនបើសភាមិនធ្វើសកម្មភាពណាមួយទេ សហរដ្ឋអាមេរិកនឹងលែងមានធនធាននៅចុងឆ្នាំនេះ ដើម្បីទិញសព្វាវុធ និងបរិក្ខារសម្រាប់អ៊ុយក្រែន ព្រមទាំងការផ្គត់ផ្គង់ឧបករណ៍ពីឃ្លាំងយោធារបស់អាមេរិកផងដែរ។ យោងតាមលោកស្រី Shalanda Young ការកាត់ថវិកានិងសព្វាវុធសម្រាប់អ៊ុយក្រែននឹងបង្កើនលទ្ធភាពនៃជ័យជំនះសម្រាប់រុស្ស៊ី។

រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden កាលពីខែតុលា បានស្នើឱ្យសភាអនុម័តលើថវិកាបន្ថែមជិត ១០៦ ពាន់លានដុល្លារអាមេរិក សម្រាប់ផែនការនៅអ៊ុយក្រែន អ៊ីស្រាអែល និងសន្តិសុខព្រំដែនអាមេរិក។ សភាតំណាងរាស្រ្តអាមេរិកបច្ចុប្បន្ន ត្រូវបានគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ហើយជំនួយដល់អ៊ុយក្រែនបានក្លាយជាបញ្ហានយោបាយដ៏ចម្រូងចម្រាសសម្រាប់សមាជិកសភាស្តាំនិយមមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ