នាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី មានសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចរបស់វៀតណាម
(VOVWORLD) - លោក Shantanu Chakraborty ក៏បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុដែលរដ្ឋាភិបាលវៀតណាមកំពុងអនុវត្តន៍ ដោយចាត់ទុកថា គោលនយោបាយទាំងនេះបានជួយសម្រួលដល់ការគ្រប់គ្រងអតិផរណា។
នាយកប្រចាំប្រទេសវៀតណាមនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Shantanu Chakraborty (រូបថត៖ VNA) |
នាយកប្រចាំប្រទេសវៀតណាមនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Shantanu Chakraborty នាថ្ងៃទី ១៣ តុលា បានវាយតម្លៃថាវៀតណាមអាចសម្រេចបានអត្រាកំណើនពេញមួយឆ្នាំគឺ ៥,៨% ក្នុងឆ្នាំនេះ។ យោងតាមលោក Shantanu Chakraborty បានឲ្យដឹងថា ការវាយតម្លៃនេះគឺផ្អែកលើសញ្ញាវិជ្ជមានលើវិស័យសេវាកម្ម និងសំណង់។ លើសពីនេះ ADB បានកត់ត្រាកំណើនលើវិស័យកសិកម្មនៅវៀតណាម ដោយតម្លៃកសិផលនៅតែមានស្ថិរភាព។
លោក Shantanu Chakraborty ក៏បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុដែលរដ្ឋាភិបាលវៀតណាមកំពុងអនុវត្តន៍ ដោយចាត់ទុកថា គោលនយោបាយទាំងនេះបានជួយសម្រួលដល់ការគ្រប់គ្រងអតិផរណា។ ADB ព្យាករណ៍ថា អតិផរណានៅវៀតណាមក្នុងឆ្នាំនេះគឺ ៣,៨% ហើយឆ្នាំក្រោយគឺ៤% ។
ក្នុងរបាយការណ៍ប្រចាំខែកញ្ញា ADB បានព្យាករណ៍ថា ដំណើរការស្ដារសេដ្ឋកិច្ចរបស់វៀតណាមនឹងរីកចម្រើននាពេលអនាគតដ៏ខ្លីខាងមុខ ដោយសារការប្រើប្រាស់ក្នុងប្រទេសកើនឡើងយ៉ាងខ្លាំងអតិផរណាស្ថិតនៅកម្រិតមធ្យម ពន្លឿនល្បឿនវិនិយោគសាធារណៈ និងការកែលម្អសកម្មភាពសេដ្ឋកិច្ចផងដែរ៕