នាយករងមហាវិទ្យាល័យការពារជាតិចិនកំពុងមានដំណើរទស្សកិច្ចនៅវៀតណាម

(VOVworld) – នារសៀលថ្ងៃទី ២៨ វិច្ឆិកា ក្នុងការទទួលជួបសន្ទនាជាមួយនាយករង
មហាវិទ្យាល័យការពារជាតិចិន ឧត្តមសេនីយ៍ត្រី  Wang Xixin ដែលកំពុងមានដំណើរ
ទស្សកិច្ចនៅវៀតណាម រដ្ឋមន្រ្តីក្រសួងការពារប្រទេស​វៀតណាម លោក Phung
Quang Thanh បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃ​មហាសន្និបាតបក្សកម្មុយនិស្ត
ចិនលើកទី ១៨ ដែលទឹបនឹងបានប្រព្រឹត្តទៅ ក្នុងរយៈពេលថ្មីៗនេះ។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការពារប្រទេស Phung Quang Thanh បានឲ្យ ដឹងថា៖ វៀតណាមជានិច្ចកាល
យកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព ជាប្រពៃណី ដៃគូសហប្រតិ
បត្តិការយុទ្ធសាស្ត្រជាមួយចិន។ លោក Phung Quang Thanh បានអះអាងនូវគោល
នយោបាយការពារប្រទេសសន្តិភាព​ការពារខ្លួនរបស់វៀតណាម គឺ មិនចូលរួមបណ្ដា
អង្គការសម្ព័ន្ធភាពយោធា មិនអនុញ្ញាតិឲ្យប្រទេសក្រៅដាក់មូលដ្ឋានយោធា ឬ
ប្រើប្រាស់ដែនដី​ របស់វៀតណាមក្នុងគោលដៅប្រឆាំងប្រទេសផ្សេងទៀត ទេ៕

នាយករងមហាវិទ្យាល័យការពារជាតិចិនកំពុងមានដំណើរទស្សកិច្ចនៅវៀតណាម - ảnh 1
នាយករងមហាវិទ្យាល័យការពារជាតិចិន ឧត្តមសេនីយ៍ត្រី Wang Xixin មានដំណើរទស្សកិច្ចនៅវៀតណាម (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ