នាយករដ្ឋមន្ត្រី David Cameron ការពារយុទ្ធនាការចលនាអង់គ្លេសរក្សានៅ EU
|
នាយករដ្ឋមន្ត្រី David Cameron ការពារយុទ្ធនាការចលនាអង់គ្លេសរក្សានៅ EU (Image: VNA) |
(VOVworld) – នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បានអះអាងថា៖
យុទ្ធនាការ ចលនាប្រទេសនេះរក្សានៅសហភាពអឺរ៉ុប (EU) ដែលលោកកំពុង
អនុវត្តពោពេញទៅដោយ សុទិដ្ឋិនិយមនិងវេជ្ជមាន។ នាយករដ្ឋមន្ត្រី David
Cameron បាននាំចេញសេចក្តីប្រកាស ពោលខាងលើសំដៅឆ្លើយតបតវិញបទ
សន្ទរៈកថារបស់ថ្នាក់ដឹកនាំគណៈបក្សឯករាជ្យ អង់គ្លេស (UKIP) តាមនិន្នាការ
ធ្វើពហិការអឺរ៉ុបនិងគោលនយោបាយអន្តោប្រវេសន៍ លោក Nigel Farage
កម្មវិធី “Andrew Marr Show” របស់ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស (BBC)
នាថ្ងៃទី ១២ មិថុនា។ លោក Nigel Farage បានចាត់ទុកថា៖ ការកើនឡើងអាត្រា
អ្នកគាំទ្រ ប្រទេសអង់គ្លេសចាកចេញពី EU ឬ ហៅថា Brexit ដោយសារប្រជា
ពលរដ្ឋនៃប្រទេសនេះ បានហត់នឿយជាមួយនឹងការព្រមានអំពីហានិភ័យ Brexit
នាថ្ងៃទី ២៣ មិថុនា ខាងមុខ។ នាយករដ្ឋមន្ត្រី David Cameron បានអះអាងជា
ថ្មីម្តងទៀតនូវទស្សនៈថា៖ ការបោះឆ្នោតចាក ចេញពី EU មានន័យថា៖ អង់
គ្លេសបានលុបចោលលក្ខណៈងាយស្រួលខាងសេដ្ឋកិច្ចដោយខ្លួនឯងចំពោះទីផ្សារ
សំខាន់ៗ។ លោក David Cameron បានអះអាងថែមទៀតថា៖ ទោះបី ជាលទ្ធិផល
នៃការបោះប្រជាមតិនាថ្ងៃទី ២៣ មិថុនា យ៉ាងណាក្តី លោកនឹងបន្តដើរតួ នាទី
របស់ខ្លួនហើយកសាងរដ្ឋាភិបាលដែលប្រមូលផ្តុំអ្នកមានទេពកោសលទាំងអស់
នៃគណៈបក្សអភិរក្សនិយម៕