នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមពិធីបើកសំណង់សំខាន់មួយចំនួននៅខេត្ត Ca Mau

(VOV world) នាព្រឹកថ្ងៃទី ៣០ មការា នៅឃុំ Khanh An ស្រុក U Minh ខេត្ត Ca Mau ភាគខាងត្បូង
វៀតណាម នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung បានចូលរួមពិធីប្រកាស
ផលិតផលពាណិជ្ជកម្ម ដំបូង របស់រោងចក្រជីគីមី Ca Mau និងបំផុសចលនា ប្រឡង
ប្រណាំង អំណរបក្ស អំណរនិទាឃរដូវ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់
ធ្ងន់ថា៖ រោងចក្រជីគីមី Ca Mau មិនត្រឹមតែ ឆ្លើយតបតម្រូវការខាងជីគីមី ក្នុងផលិតកម្មក
សិកម្ម នៅតំបន់វាលទំនាបទន្លេ Cuu Long ទាំងមូល ប៉ុណ្ណោះទេថែមទាំង រួមចំណែក
ឆ្លើយតបតម្រូវការខាងជីគីមី ក្នុងទូទាំងប្រទេសទៀតផង។ នាយករដ្ឋមន្ត្រីបានស្នើថា៖ សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម និងរដ្ឋអំណាចតំបន់ បន្តធ្វើអាជីវកម្មមណ្ឌល
ឧស្សាហកម្មសំខាន់នេះ ប្រកបដោយជោគជ័យ។ ថ្លែមតិក្នុងឪកាសនេះ នាយករដ្ឋមន្រ្តី
Nguyen Tan Dung បានអះអាងថា៖ 

នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមពិធីបើកសំណង់សំខាន់មួយចំនួននៅខេត្ត Ca Mau - ảnh 1
រដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung ចូលរួមពិធីបើកសំនង់មួយចំនួននៅខេត្ត Ca Mau
(www.xalotintuc.com)

“ដោយមានពលានុភាព ៨ សែនតោនក្នុងឆ្នាំនិមួយៗ រោងចក្រជីគីមី Ca Mau នឹងឆ្លើយតប
៤០% នៃតម្រូវការជីគីមីរបស់ប្រទេស ទាំងមូល។ មុនបងអស់ គឺឆ្លើយតបតម្រូវការជីគីមី ក្នុងផលិតកម្មកសិកម្ម នៅតំបន់វាលទំនាបទន្លេ Cuu Long។ អត្ថន័មួយទៀតគឺ យើងខ្ញុំ មិន
ត្រូវការនាំចូល ជីគីមីចំនួន ៨ សែនតោន ដេលមានតំលៃជិត ៤០០ លានដុល្លាអាមេរិក”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ