នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមសន្និសីទជាន់ខ្ពស់នៅជប៉ុន

នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមសន្និសីទជាន់ខ្ពស់នៅជប៉ុន - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (VOV)

        Vovworld-នាថ្ងៃទី១៤ធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអញ្ចើញចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់
ទំ​នងសន្ទនាអាស៊ាន-ជប៉ុននិងសន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុនលើកទី៥ដែលបាន​ប្រព្រឹត្តទៅនៅជប៉ុន។

        មុននោះនាយប់ថ្ងៃទី១៣ធ្នូនាយករដ្ឋមន្ត្រី Nguyen Tan Dung និងថ្នាក់ដឹកនាំ​អាស៊ានបានចូលរួមជប់លៀងតែដោយព្រះមហាក្សត្រនិងព្រះមហាក្សត្រីជប៉ុនធ្វើ
អធិបតី ចូលរួមពិថីជប់លៀងមាននាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និង​លោក
ជំទាវ។

        ក៏ក្នុងថ្ងៃទី១៣ធ្នូ​នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយ​ប្រធាន
សម្ព័ន្ធអន្តរសភាជប៉ុនវៀតណាម ប្រធានក្រុមប្រឹក្សាជំរុញការទូតប្រជាជន (FEC) ប្រធានធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) និងថ្នាក់ដឹកនាំ​សម្ព័ន្ធ​ក្រុមហ៊ុនធំៗមួយចំនួនរបស់ជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ