នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបជាមួយប្រធានព្រឹទ្ធសភាជប៉ុន

(VOVworld)-នៅក្នុងការជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាជប៉ុន លោក
Yamazaki Masaaki ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមនារសៀលថ្ងៃ
ទី៨ធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung មានបំណងថា ប្រ
ទេសទាំងពីរបង្កើនថែមទៀតក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងនោះ មានវិស័យនយោបាយ ការទូត និងការពារជាតិ ព្រមទាំងគាំទ្រទស្សនរបស់គ្នា ទៅវិញទៅមកលើបណ្តាវេទិកាអន្តរជាតិ។ វៀតណាមសង្ឃឹមថា រដ្ឋសភាជប៉ុន បន្តរក្សាការជួយឧបត្ថម្ភទុន ODA នៅកម្រិតខ្ពស់សម្រាប់វៀតណាមអភិវឌ្ឍន៍​មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ។

នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបជាមួយប្រធានព្រឹទ្ធសភាជប៉ុន - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបជាមួយប្រធានព្រឹទ្ធសភាជប៉ុន
(រូបថតៈ Nhat Bac)

        អះអាងនូវទស្សននិងគោលជំហររបស់វៀតណាមអំពីបញ្ហាសមុទ្រខាង
កើត នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា ការធានាសន្តិភាព
សន្តិសុខ សុវត្ថិភាពនាវាចរណ៍លើសមុទ្រខាងកើតមានអត្ថន័យដ៏សែនសំខាន់ មិនត្រឹមតែចំពោះប្រទេសនានាក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងសម្រាប់សហគមន៍ អន្តរជាតិទាំងមូលទៀតផង។

        រីឯខ្លួនវិញ ប្រធានព្រឹទ្ធសភាជប៉ុន បានវាយតម្លៃខ្ពស់នូវការអភិវឌ្ឍន៍យ៉ាង ខ្លាំងក្លារបស់វៀតណាមនាពេលកន្លងទៅ ព្រមទាំងអះអាងថា បន្តការគាំទ្រនិង រួមចំណែកច្រើនថែមទៀតដើម្បីទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ឲ្យសមស្របនឹងសក្តានុភាពនៃប្រទេសនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ