នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបជាមួយអគ្គនាយករង IMF

(VOVworld)-នាថ្ងៃទី១២មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀត
ណាមលោក Nguyen Tan Dung បានទទួលជួបជាមួយលោក Mitsuhiro Furusawa អគ្គនាយករងមូលនីធិរូបីយវត្ថុអន្តរជាតិ (IMF) ដែលកំពុងបំពេញ ទស្សនកិច្ច
នៅវៀតណាម។

នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបជាមួយអគ្គនាយករង IMF - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបជាមួយអគ្គនាយករង IMF
(រូបថតៈVGP/Nhật Bắc )

        នៅទីនេះ លោក Nguyen Tan Dung បានឲ្យដឹងថា គោលដៅរបស់វៀតណាម
គឺអភិវឌ្ឍន៍សេដ្ឋកិច្ចលឿននិងចីរភាព ដោយផ្សាភ្ជាប់ជាមួយការធានានិង ត្រួត
ពិនិត្យល្អស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច ព្រមទាំងធានាយុត្តិធម៌ សង្គម ធានាសុខុមាលភាពសង្គម កាត់បន្ថយភាពក្រីក្រ និងកែលំអរជីវភាពរស់ នៅឲ្យ
ប្រជាជន។ ដើម្បីសម្រេចបានគោលដៅនេះ រដ្ឋាភិបាលវៀតណាម បាន និងកំពុង
ខិតខំប្រឹងប្រែង អនុវត្តបណ្តាគោលនយោបាយដែលបានកំណត់ ក្នុង នោះផ្តោត
ទៅលើការសុក្រិដ្ឋយន្តការសេដ្ឋកិច្ចទីផ្សារ ម្ចាស់ការធ្វើសមាហរណកម្ម ឲ្យ
ស៊ីជម្រៅទៅនឹងខឿនសេដ្ឋកិច្ចពិភពលោក។

        អគ្គនាយករដ្ឋ IMF បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសហប្រតិបត្តិការ
ដ៏ល្អ ប្រសើជាមួយវៀតណាម ព្រមទាំងអះអាងថា IMF ជានិច្ចកាលត្រៀមខ្លួនជា
ស្រេចជួយឧបត្ថម្ភវៀតណាម​ ជាពិសេសគឺពិគ្រោះយោបល់គោលនយោបាយ
និងលើកកំពស់សមិត្ថភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ