នាយករដ្ឋមន្ត្រី Nguyen Tan Dung ធ្វើអធិបតិសន្និសីទ Online រដ្ឋាភិបាលជាមួយតំបន់នានាក្នុងទូទាំងប្រទេស

(VOV)_នាព្រឹកថ្ងៃទី ២៥ ធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀត
ណាម លោក Nguyen Tan Dung បានធ្វើអធិបតិសន្និសីទ Online រដ្ឋា​ភិ​បាល​ ជាមួយ តំបន់នានា ដើម្បីអនុវត្តសេចក្ដីសម្រេចចិត្ត របស់រដ្ឋសភា អំពីភារកិច្ច ​អភិវឌ្ឍន៍  
សេដ្ឋ កិច្ច សង្គម និងគំរោងថវិការដ្ឋ ឆ្នាំ ២០១៣។ នៅសន្និសីទ បណ្ដា​ឧបនាយក
រដ្ឋមន្ត្រី Vu Van Ninh, Hoang Trung Hai, Nguyen Xuan Phuc រួម​ជា​មួយរដ្ឋមន្ត្រីក្រសួង  ផែនការនិវិនិយោគ Bui Quang Vinh បានអធិប្បាយ​របាយការណ៍ អំពីការអនុវត្តសេច
ក្ដី សម្រេចចិត្ត របស់រដ្ឋសភា និងបណ្ដាសេចក្ដីសម្រេចចិត្ត របស់រដ្ឋាភិបាល…ជាដើម
។ ក្នុងពង្រាង​សេចក្ដីសម្រេចចិត្ត របស់​រដ្ឋាភិបាល អំពីគោលដៅមេ ក្នុងឆ្នាំ ២០១៣  ដែលបានអធិប្បាយនៅសន្និសីទក៏បានលើកច្បាស់នូវក្រុមដំណោះស្រាយចំនួន ៩ 
ប្រមូលផ្តុំទៅលើការបង្កើនស្ថិរភាពម់ាក្រូសេដ្ឋកិច្ច រាំងស្កាត់អតិផរណា ប្រមូលផ្តុំដោះ
ស្រាយការលំបាក ជំរុញ​អភិវឌ្ឍន៍ផលិតកម្ម អាជីវកម្ម ជំរុញខ្លាំងការរៀបចំរចនា
សម្ព័ន្ធខឿនសេដ្ឋកិច្ច​ឡើងវិញ…។ល។ ថ្ឡែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Hoang
 Trung Hai បានសង្កត់ធ្ងន់ទៅលើ បណ្ដាដំណោះស្រាយ អំពីទុនជាក់ស្ដែង ដើម្បី​ដោះស្រាយការលំបាកអោយទីផ្សារអចលនវត្ថុ÷

          “ យើងត្រូវប្រគល់ជូនអៅយបណ្ដាអង្គការឥណទាន លៃទុកបរិមាណទុន សម
ស្រប  ដើម្បីបណ្ដាមុខសញ្ញាមានចំណូលទាប កម្មាភិបាល បុគ្គលិក កងកម្លាំងប្រដាប់ អាវុធ ទិញឬជួលផ្ទះ ដូច្នេះអង្គភាពអាជីវកម្មកសាងផ្ទះស្នាក់នៅ អង្គភាពអាជីវកម្មផ្ទេរ
ប្តូរសកម្មភាព បណ្ដាគំរោងការណ៍វិនិយោគបំរើផ្ទះស្នាក់នៅសង្គម ​​ជាមួយការប្រាក់
សមស្រប។”

នាយករដ្ឋមន្ត្រី Nguyen Tan Dung ធ្វើអធិបតិសន្និសីទ Online រដ្ឋាភិបាលជាមួយតំបន់នានាក្នុងទូទាំងប្រទេស - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ធ្វើអធិបតិសន្និសីទ Online រដ្ឋាភិបាលជាមួយតំបន់នានាក្នុងទូទាំងប្រទេស(internet)

          ក្នុងរយះពេល២ថ្ងៃ ធ្វើការ នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយ​បណ្ដា
សមាជិក រដ្ឋាភិបាល នឹងស្ដាប់តំបន់នានាក្នុងទូទាំងប្រទេស វាយតំលៃអំពី សភាព ការណ៍សេដ្ឋកិច្ច សង្គម ក្នុងឆ្នាំ២០១២ ផ្សាភ្ជាប់ជាមួយបណ្ដាដំណោះស្រាយ បញ្ជា
ណែនាំក្នុងឆ្នាំ ២០១៣ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ