នាព្រឹកថ្ងៃទី ១ មិថុនា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung រួមជាមួយ គណៈប្រតិភូវៀតណាមបានវិលត្រឡប់មករដ្ឋធានីហាណូយវិញបញ្ចប់ដំណើរ
ចូលរួមសន្និសីទវេទិការសេដ្ឋកិច្ចពិភពលោកអំពីអាស៊ីខាងកើតដែលបានរៀបចំ
នៅ រដ្ឋធានីបាងកក ថៃ ប្រកបដោយជោគជ័យ។ ខ្លឹមសារស្នូលរបស់វេទិការនេះ គឺការអភិវឌ្ឍន៍អនាគតរបស់តំបន់តាមរយៈការតភ្ជាប់។ខ្លឹមសារនេះត្រូវបានបណ្ដា
ប្រទេសចូលរួមសុទ្ធតែយកចិត្តទុកដាក់និងចាត់ទុកថា៖ នោះ គឺ មធ្យោបាយមាន
ប្រសិទ្ធភាពក្នុងការជំរុញអភិវឌ្ឍន៍របស់តំបន់។ ឆ្លើយបទសម្ភាសន៍របស់អ្នកយក
ព័ត៍មាននៃវិទ្យុសម្លេងវៀតណាមអនុរដ្ឋម្ត្រីការបរទេសវៀតណាម Pham Quang Vinh បានវាយតំលៃខ្ពស់ចំពោះអត្ថន័យរបស់សន្និសីទវេទិការសេដ្ឋកិច្ចពិភពលោកអំពី
អាស៊ីខាងកើតនិងការរួមវិភាគទានរបស់គណៈប្រតិភូវៀតណាម។ តាមអនុរដ្ឋមន្រ្តី
ការបរទេស Pham Quang Vinh ឲ្យដឹងថា៖តាមរយៈវេទិការនេះវៀតណាមបានរួម
ចំណែកចូលក្នុងការខំប្រឹងប្រែងរួមរបស់អាស៊ីខាងកើតសំដៅជំរុញការអភិវឌ្ឍន៍
ចីរភាពចងសម្ព័ន្ធនិងការតភ្ជាប់ក្នុងតំបន់។
|
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung ជួបជាមួយប្រធាន WEF Klaus Schwab
(Image: nguyentandung.org) |
“ក្នុងរយៈពេលចូលរួមសន្និសីទ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល Nguyen Tan Dung បាន
វាយតំលៃ ចែករំលែក បណ្ដាបទពិសោជន៍និងសំណើរដ៏សំខាន់។ ទី ១ គឺ ត្រូវជំរុញ
បណ្ដាក្របខ័ណ្ឌសហប្រតិបត្តិការក្នុងតំបន់ ដើម្បី តាមរយៈនោះ ជំរុញការអភិវឌ្ឍន៍
សេដ្ឋកិច្ច ក៏ដូចជាការតភ្ជាប់ រវាងបណ្ដាប្រទេស។ ទី ២ គឺ ដើម្បីធានាកំណើននៃ
ការអភិវឌ្ឍន៍ចីរភាព នោះ បណ្ដាប្រទេសត្រូវគួបផ្សំព្រមគ្នាៗលើវិស័យសហប្រតិបត្តិ
ការ យ៉ាងសកម្មថែមទៀត។ ទី ៣ គឺ ប្រទេសនានាត្រូវបង្កើនការគួបផ្សំគោលនយោ
បាយ ដើម្បីទប់ទល់នឹងផលវិបាកនៃវិបត្តិសេដ្ឋកិច្ចនាបច្ចុប្បន្ន ឬគ្រោះធម្មជាតិ ប្រកប
ដោយមានប្រសិទ្ធភាព។ ទី ៤ គឺ តំបន់ត្រូវការមានបរិយាកាសសន្តិភាព ស្ថិរភាព មួយ ដើម្បីបំរើឲ្យការអភិឌ្ឍន៍។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏សង្កត់ធ្ងន់ដែរថា៖
សន្តិភាពសន្តិសុខស្ថិរភាពនៅលើសមុទ្រខាងកើតគឺជាមានសារៈសំខាន់ណាស់ក្នុង
ការអភិឌ្ឍន៍និងការតភ្ជាប់របស់តំបន់។ ដើម្បីធានាប្រការនោះ យើងត្រូវការដោះស្រាយ
បណ្ដាជម្លោះ គោរពច្បាប់អន្តរជាតិ និងអនុសញ្ញាច្បាប់សមុទ្រ។ ទន្ទឹមនឹងនោះ អនុវត្ត សេចក្តីថ្លែងការស្តីពីក្រុមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ប្រកប
ដោយមានប្រសិទ្ធភាពនិងចុះហត្ថលេខាលើក្រុមសិលធម៍នៃបញ្ហានៅសមុទ្រខាងកើត
(COC) យ៉ាងឆាប់ៗ៕