នាយករដ្ឋមន្ត្រី Nguyen Tan Dung បញ្ចប់ដំណើរទស្សនកិច្ចចូលរូមសន្និសីទកំពូល GMS-5

(VOVworld)-នារសៀលថ្ងៃទី២០ធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung បានមកដល់ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សន
កិច្ច ចូលរួមសន្និសីទកំពូលសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គបើកទូលាយ
លើក​ទី៥ (GMS-5)។ សន្និសីទនេះមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេស
កម្ពុជា ឡាវ ម៉ីយ៉ានម៉ា​ ថៃ ចិន វៀតណាម និងប្រធានធនាគារអភិវឌ្ឍន៍ទ្វីប
អាស៊ី(ADB)។

នាយករដ្ឋមន្ត្រី Nguyen Tan Dung បញ្ចប់ដំណើរទស្សនកិច្ចចូលរូមសន្និសីទកំពូល GMS-5 - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ថ្លែងមតិក្នុងពិធីបើក GMS-5
(រូបថតៈ TTXVN)

        សន្និសីទបានចេញសេចក្តីថ្លែងការណ៍ ក្នុងនោះអះអាងថានឹងបន្តការខំប្រឹង ប្រែងរួមដើម្បីផ្លាស់ប្តូរបណ្តាច្រករបៀងចរាចរណ៍ GMS ឲ្យក្លាយទៅជារបៀង
សេដ្ឋកិច្ច។ រដ្ឋាភិបាលនៃបណ្តាប្រទេស GMS ធានាភាពជោគជ័យនៃបណ្តាការ ផ្តួចផ្តើមគំនិតតំបន់ស្តីពីសេដ្ឋកិច្ចឯកជន ជាពិសេសផ្តោតទៅលើការប្រគួតប្រ
ជែង ក្នុងអនុតំបន់។ ប្រទេស GMS ទាំងអស់នេះ បានព្រមព្រៀងខំប្រឹងប្រែងរួម
ដើម្បី កសាងនិងអនុវត្តបណ្តាវិធានការកាត់បន្ថយហានិភ័យ ផលប៉ះពាល់នៃ
បំរ៉ែបំរួល អាកាសធាតុ និងគ្រោះធម្មជាតិផ្សេងៗទៀត ព្រមទាំងអភិវឌ្ឍន៍ដោយ
ចីរភាព ក្នុងនោះមានការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពរាល់ប្រភពធនធាន
ធម្មជាតិជាដើម។

        មុននោះ នៅខាងក្រៅសន្និសីទ GMS-5 នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអញ្ជើញចូលរួមពិធីបើកសម្ពោធក្រុមហ៊ុនអាកាសចរណ៍ Thai Vietjet។ ក្នុង
ឱកាសនេះដែរ លោក Nguyen  Tan Dung បានទទួលជួបសន្ទនាជាមួយ ប្រធាន សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធថៃ(PTT) និងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Central
Group ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ